Thursday, June 4, 2026
Latest:

សាស្រ្តាចារ្យ និងនិស្សិតផ្នែកស្ថាបត្យកម្ម សាកលវិទ្យាល័យន័រតុន ទស្សនកិច្ចសិក្សានៅរមណីយដ្ឋានអង្គរ -Norton University Architecture Professors and Students Visit Angkor Site-​ 10 April 2026

Share Post:

សាស្រ្តាចារ្យ និងនិស្សិត ផ្នែកស្ថាបត្យកម្ម ជំនាន់ទី២៤ នៃសាកលវិទ្យាល័យន័រតុន បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់ នៅតំបន់រមណីយដ្ឋានអង្គរ ក្នុងបំណងដើម្បីសិក្សាពីប្រវត្តិសាស្រ្ត និងសំណង់ស្ថាបត្យកម្មបុរាណខ្មែរ។

ដំណើរទស្សនកិច្ចខាងលើនេះធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ក្នុងនោះបានទៅទស្សនានៅប្រាសាទបាគង ប្រាសាទព្រហ្មកិល និងប្រាសាទអង្គរវត្ត។ នៅថ្ងៃទី២ សាស្រ្តាចារ្យ និងនិស្សិតសរុប ៣២៤នាក់ បានចូលរួមជួបសម្តែងការគួរសម និងសំណេះសំណាលស្វែងយល់ពីការងារមួយចំនួនរបស់អាជ្ញាធរជាតិអប្សរា ហើយថ្ងៃចុងក្រោយ ទៅទស្សនាសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ។

សូមជម្រាបថា ក្រោមកិច្ចសហការជាមួយស្ថាប័នអប់រំ អាជ្ញាធរជាតិអប្សរាបានសម្របសម្រួល​ឱ្យមានដំណើរទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិតមកកាន់តំបន់អង្គរ ក្នុងន័យបញ្រ្ជាបការយល់ដឹង និងផ្សព្វផ្សាយពីការងារអភិរក្ស និងអភិវឌ្ឍន៍ ដែលអាជ្ញាធរជាតិអប្សរា បាននិងកំពុងអនុវត្តជាបន្តបន្ទាប់ ក្នុងបុព្វហេតុការពារសម្បត្តិបេតិកភណ្ឌពិភពលោករបស់មនុស្សជាតិ៕

រូបភាព៖ ភោគ ជា

The 24th promotion class of architecture professors and students from Norton University recently visited the Angkor site to deepen their understanding of history and ancient Khmer architecture.

The three-day study tour, held from April 6 to 8, included visits to several significant temples such as Bakong Temple, Promkel Temple, and the iconic Angkor Wat. These visits provided students with valuable insights into the evolution, design, and cultural significance of Khmer architectural heritage.

On the second day, a total of 324 professors and students participated in a courtesy meeting and attended a presentation highlighting key activities and conservation efforts of the APSARA National Authority. The session offered participants a deeper appreciation of the ongoing work to preserve and manage the Angkor Archaeological Park.

The study tour concluded on the final day with a visit to the Preah Norodom Sihanouk-Angkor Museum, where students explored exhibits that further enriched their knowledge of Angkor’s history, art, and archaeology.

Through close collaboration with educational institutions, the APSARA National Authority continues to support such study tours, aiming to enhance students’ understanding while promoting awareness of conservation and sustainable development efforts. These initiatives play a vital role in safeguarding Angkor, a World Heritage site, for future generations.

Photos by Phouk Chea
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn