បន្ទាប់ពីស្ម័គ្រចិត្តចាកចេញពីរមណីយដ្ឋានអង្គរ ចូលមករស់នៅក្នុងក្រុងរុនតាឯកតេជោសែន ប្រជាពលរដ្ឋមួយចំនួនក៏បានសម្រេចចិត្តចាប់យកមុខរបរកសិកម្ម ដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ជាក់ស្ដែង កសិករគំរូចំនួន ៨ គ្រួសារ កំពុងរីករាយទទួលភោគផលបន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ ក្រោយពេលពួកគាត់ទទួលបានការឧបត្ថម្ភគាំទ្រសម្ភារកសិកម្ម និងពូជសត្វ ពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងទទួលបានការជួយគាំទ្របច្ចេកទេសពីមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាប្រចាំកន្លែងនោះផ្ទាល់។ រហូតមកដល់ពេលនេះ ពលរដ្ឋមួយចំនួនទទួលបានជោគជ័យលើការងារនេះ និងបន្តពង្រីកមុខរបរកសិកម្មរបស់ខ្លួនឱ្យកាន់តែធំជាងមុន។
អ្នកស្រី ប្រាក់ សុធារី រស់នៅដីឡូតិ៍លេខ V២៣៨០ ជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំង ៨ ដែលទទួលបានការជួយគាំទ្រ បានឱ្យដឹងថា អស់រយៈពេលជាង ៣ ឆ្នាំមកហើយ ដែលអ្នកស្រីបានចូលមករស់នៅក្នុងក្រុងរុនតាឯកតេជោសែន។ ដោយមានវ័យចំណាស់ មិនចង់ចាកចេញទៅឆ្ងាយរកការងារធ្វើ អ្នកស្រីក៏សម្រេចដាំដុះបន្លែបង្ការជុំវិញផ្ទះ និងចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ការហូបចុកប្រចាំថ្ងៃ។ ក្រោយមក អ្នកស្រីទទួលបានការគាំទ្រជាពូជដំណាំ ពូជខ្យង ពូជមាន់ អាងសម្រាប់ចិញ្ចឹមខ្យង និងរោងគ្របដំណាំ ព្រមជាមួយការយកចិត្តទុកដាក់បណ្ដុះបណ្ដាលបច្ចេកទេសពីអាជ្ញាធរជាតិអប្សរា ទើបធ្វើឱ្យអ្នកស្រីអាចទទួលបានជោគជ័យ។ អ្នកស្រីបន្ថែមថា បន្លែបង្ការរួមមាន៖ ស្លឹកខ្ទឹម ជីគ្រប់មុខ ឃ្លោក និងននោង រួមទាំងការចិញ្ចឹមខ្យង និងមាន់ អាចធ្វើជាម្ហូបអាហារប្រចាំថ្ងៃបាន ស្ទើរតែមិនចាំបាច់ទិញពីខាងក្រៅ និងអាចលក់ដូរបានជាបន្តបន្ទាប់ដើម្បីផ្គត់ផ្គង់ជីវភាព។ លើសពីនេះ អ្នកស្រីក៏មានគម្រោងសាងសង់កន្លែងសម្រាប់ចិញ្ចឹមបង្កងបន្ថែមទៀតនាពេលអនាគត។
លោក ស៊ុន កែវពិសី អនុប្រធានអង្គភាពគ្រប់គ្រងភូមិធម្មជាតិរុនតាឯក បានឱ្យដឹងថា អស់រយៈពេល ២ ឆ្នាំមកហើយ ដែលគម្រោងចុះជួយកសិករក្នុងតំបន់នេះបានដំណើរការសាកល្បង ដោយទទួលបានការជួយឧបត្ថម្ភគាំទ្រពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា។ លោកថា កសិករដែលបានស្ម័គ្រចិត្តទទួលយកចំណេះដឹង និងសម្ភារបច្ចេកទេស ទទួលបានជោគជ័យលើការងារដាំដុះ និងចិញ្ចឹមសត្វ ហើយក្លាយជាកសិករគំរូ។ ផលប្រយោជន៍ជាច្រើនដែលកសិករទទួលបាន គឺក្រៅពីមានបន្លែបង្ការសម្រាប់ធ្វើម្ហូប ក៏អាចលក់ដូរយកប្រាក់កម្រៃ ដោយមិនចាំបាច់ទៅរកការងារធ្វើឆ្ងាយពីផ្ទះ ឬធ្វើចំណាកស្រុកឡើយ។
សូមជម្រាបថា ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ជួយជ្រោមជ្រែងដល់ពលរដ្ឋតាមមូលដ្ឋានគោលដៅ ដោយផ្ដោតលើផ្នែកកសិកម្មជាអាទិភាព។ កសិករគំរូទាំង ៨ គ្រួសាររួមមាន៖
១. អ្នកស្រី ប្រាក់ សុធារី (ឡូតិ៍ V២៣៨០)
២. អ្នកស្រី ទិត្យ ផា (ឡូតិ៍ V៣៣៩៩)
៣. អ្នកស្រី ជុំ ស៊ីណាត (ឡូតិ៍ V៣៣៩៨)
៤. អ្នកស្រី ហែម ហាយ (ឡូតិ៍ Y៥៨៣១)
៥. លោក ទួន ឧត្តម (ឡូតិ៍ W៣៨៨០)
៦. លោក សៀង សំអុល (ឡូតិ៍ V៣៣៨០)
៧. លោក ពីន ម៉ាប់ (ឡូតិ៍ V៣២៣៩)
៨. អ្នកស្រី ហាស់ ស្រី (ឡូតិ៍ X៤៥២៥)
ចំពោះសម្ភារកសិកម្មដែលត្រូវបានផ្ដល់ជូនរួមមាន៖ អាងចិញ្ចឹមខ្យង ពូជដំណាំ បន្លែ ដើមឈើហូបផ្លែ ពូជមាន់ រោងគ្របដំណាំ លូផលិតជីកំប៉ុស្ត ចកសូឡា រោងការពារកម្ដៅថ្ងៃ (UV) សម្រាប់ដាំបន្លែលើទឹក ប្រព័ន្ធស្រោចស្រព ទុយោ និងសម្ភារបម្រើការងារកសិកម្មជាច្រើនទៀត៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឺមអាន និងលោក លោក ស៊ុន កែវពិសី
After voluntarily relocating from the Angkor area to live in Run Ta Ek Techo Sen City, several residents have embraced agriculture as a sustainable livelihood by growing vegetables and raising animals. Notably, eight model farmers are now enjoying the fruits of their labor after receiving support from Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of the APSARA National Authority, along with ongoing technical guidance from APSARA experts.
Among them is Ms. Prak Sotheary, a resident of plot number V2380, who has become a model farmer in her community. Having lived in Run Ta Ek Techo Sen for more than three years, she shared that as she grows older, she prefers to stay close to home rather than travel far for work. She decided to grow vegetables and raise animals to support her daily needs.
With support from H.E. Dr. Phoeurng Sackona, Ms. Sotheary received seeds, chickens, snails, a snail-rearing tank, and a greenhouse, along with technical training. Today, she cultivates a variety of crops including garlic, gourds, and yams, and raises snails and chickens. These provide daily food for her family, significantly reducing the need to purchase from outside markets. Additionally, she earns income by selling surplus produce and plans to expand her activities by raising lobsters in the future.
Mr. Sun Keo Pisey, Deputy Director of the Run Ta Ek Eco Village Management Unit, explained that over the past two years, the eco-village has piloted agricultural support initiatives with backing from H.E. Dr. Phoeurng Sackona. Farmers who actively applied the provided knowledge and utilized the equipment have achieved success, becoming role models within the community.
He emphasized that beyond ensuring food security, these farming activities allow families to generate income without migrating or seeking work far from home. This contributes significantly to improving their quality of life.
The leadership of the APSARA National Authority continues to prioritize improving livelihoods in the Run Ta Ek Eco Village by promoting agriculture, crop cultivation, and animal husbandry as key development strategies.
The eight farmers supported under this initiative include:
Ms. Prak Sotheary (Lot No. V2380)
Ms. Tith Pha (Lot No. V3399)
Ms. Chum Sinat (Lot No. V3398)
Ms. Hem Hai (Lot No. Y5831)
Mr. Tuan Odom (Lot No. W3880)
Mr. Sieng Samol (Lot No. V3380)
Mr. Pin Mab (Lot No. V3239)
Ms. Has Srey (Lot No. X4525)
Support provided to these farmers includes snail breeding ponds, vegetable seeds, fruit trees, chickens, crop covers, composting systems, solar panels, UV-protected structures for hydroponic cultivation, irrigation systems, hoses, and other essential agricultural equipment.
Article by: Office of Communication
Photos by: Hap Kim An
Translation by: Net Phirun




