នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានទទួលជួបលោក Flavio Bonetti ប្រធានការិយាល័យអង្គការយូណេស្កូ ដែលទើបតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ លោកប្រធានការិយាល័យអង្គការយូណេស្កូថ្មី។
ក្នុងឱកាសនោះ ភាគីទាំងពីរបានតាំងចិត្តយ៉ាងមោះមុតក្នុងការបន្តភាពជាដៃគូ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា លើការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរបេតិកភណ្ឌពិភពលោកប្រកបដោយចីរភាព៕
On the morning of January 23, 2026, H.E. Dr. Hang Peou, Director General of the APSARA National Authority, received a courtesy visit from H.E. Mr. Flavio Bonetti, the newly appointed Head of UNESCO Office in the Kingdom of Cambodia.
During the meeting, H.E. Dr. Hang Peou warmly welcomed and congratulated Mr. Bonetti on his new appointment. Both sides reaffirmed their strong commitment to continuing, strengthening, and expanding cooperation between APSARA National Authority and UNESCO, particularly in the areas of conservation and sustainable development of the Angkor World Heritage Sites.
Photos: Rath Phallin




