Sunday, August 16, 2026
Latest:

អាជ្ញាធរជាតិអប្សរា ធ្វើពិធីបួងសួងសុំសេចក្តីសុខសន្តិភាពនៅប្រាសាទអង្គរវត្ត APSARA National Authority Holds Prayer Ceremony for Peace and Prosperity at Angkor Wat-​ 14 December 2025

Share Post:

នៅព្រឹកថ្ងៃអាទិត្យ ៩រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ត្រូវនិងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានរៀបចំពិធីបួងសួង សុំសេចក្តីសុខជូនព្រះរាជាណាចក្រកម្ពុជា នៅខាងមុខប្រាសាទអង្គរ ក្នុងពិធីបុណ្យរំលឹកគុណអង្គរ។

ពិធីបួងសួងប្រព្រឹត្តិទៅ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមទាំងថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា។

ពិធីបួងសួង នៃពិធីបុណ្យរំលឹកគុណអង្គរ ក្នុងគោលបំណងរំលឹកគុណ ដល់បុព្វបុរសខ្មែរ ដែលជាអ្នកកសាងប្រាសាទអង្គរ រួមនិងប្រាសាទបុរាណជាច្រើទៀត ដែលបានបន្សល់ទុកមរតកដ៏មានតម្លៃ សម្រាប់កូនខ្មែរជំនាន់ក្រោយ ព្រមទាំងសុំឱ្យមានសេចក្តីសុខសន្តិភាព ដល់មាតុភូមិកម្ពុជាទាំងមូល និងឧទ្ទិសកុសលផលបុណ្យ ជូនចំពោះវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ វិរៈកងទ័ពខ្មែរគ្រប់ៗជំនាន់ ដែលបានពលី ក្នុងបុព្វហេតុការពារទឹកដី និងជាតិមាតុភូមិ ផងដែរ។

ក្រៅពីពិធីបួងសួង ដែលនិមន្តព្រះសង្ឃស្វាធ្យាយជយន្តោ និងបង្សុកូលឧទ្ទិស ចំពោះវិញ្ញាណក្ខន្ធបុព្វបុរស វិរៈជននៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរួចមក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា និងថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា ក៏បានអញ្ជើញទៅអុជធូបបួងសួង នៅតាមទីសក្តិសិទ្ធិជាច្រើនកន្លែង ក្នុងបរិវេណប្រាសាទអង្គរវត្ត។

បន្ថែមពីនេះ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំស្ដង់ ដើម្បីដាក់តាំងបង្ហាញសមិទ្ធិផលនានា ទាក់ទងនិងកិច្ចការអភិរក្ស និងថែរក្សារមណីយដ្ឋានអង្គរ ជូនភ្ញៀវទេសចរនិងមហាជនបានទស្សនាផងដែរ៕

អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ

រូបភាព៖លោក ហាប់ គឹម និង លោករដ្ឋ ផល្លីន

On Sunday morning, December 9, 2025, the APSARA National Authority held a prayer ceremony for peace and prosperity for the Kingdom of Cambodia in front of Angkor Wat as part of the Thanks Angkor Festival.

The ceremony was presided over by H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of the APSARA National Authority. Participants included leaders of the APSARA National Authority, leaders of the Siem Reap Provincial Administration, representatives of relevant departments and institutions, as well as officials and staff of the APSARA National Authority.

The prayer ceremony aimed to commemorate the Khmer ancestors who built Angkor Wat and numerous other ancient temples, leaving a priceless cultural heritage for future generations of Cambodians. It also sought to pray for peace and prosperity throughout the Kingdom of Cambodia and to dedicate the merits of the Thanks Angkor Festival to the spirits of Khmer ancestors and the heroic Khmer soldiers of all generations who sacrificed their lives to protect the nation and its territory.

In addition, the APSARA National Authority organized exhibition booths showcasing various achievements related to the conservation, management, and sustainable development of the Angkor site, allowing tourists and the public to learn more about ongoing preservation efforts.

Article by the Office of Communication

Photos by Hap Kim An / Rath Phallin

Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn