Thursday, June 4, 2026
Latest:

អាជ្ញាធរជាតិអប្សរាបញ្ចប់គម្រោងជួសជុលប្រាសាទឥដ្ឋជ្រុងអាគ្នេយ៍នៃប្រាសាទភ្នំក្រោម-APSARA National Authority Completes Restoration of the Southeast Brick Temple at Phnom Krom -​ 19 November 2025

Share Post:

ក្រុមការងារអភិរក្ស និងជួសជុលប្រាសាទភ្នំក្រោម បានបញ្ចប់ការងារទាំងស្រុងនូវការជួសជុលប្រាសាទ ឥដ្ឋ ជ្រុងអាគ្នេយ៍ ដែលជាផ្នែកមួយនៃការងារថែរក្សាមរតកបតិកភណ្ឌ សម្រាប់មនុស្សជំនាន់ក្រោយ។

លោកមឿន ចន្រ្ទា បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គម្រោងជួសជុលប្រាសាទឥដ្ឋជ្រុងអាគ្នេយ៍ ចាប់ផ្តើមពីខែឧសភា និងបញ្ចប់ទាំងស្រុងនៅពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ២០២៥នេះ។ លោកពន្យល់ថា ប្រាសាទនេះខូចខាត និងទ្រុឌទ្រោមខ្លាំងនៅផ្នែកដំបូលដែលមានស្នាមប្រេះ និងហែកចេញពីគ្នា។ ការណ៍នេះធ្វើឱ្យមាន​ទឹកហូរច្រោះ ពេលមានភ្លៀងធ្លាក់ម្តងៗ។ មួយទៀត គឺតួខឿនប្រាសាទ មានការទ្រុឌទ្រោមខ្លាំងផងដែរ ដែលទាមទារឱ្យមានការជួសជុលជាបន្ទាន់។

ចំពោះបច្ចេកទេសជួសជុលប្រាសាទនេះ ក្រុមការងារបានសម្អាតកម្ទេចដី ឬសស្មៅ ដើមរុក្ខជាតិ និងព្យាយាមរកឥដ្ឋចាស់ៗដែលជ្រុះរាយប៉ាយនៅខាងក្រោម ឬនៅជុំវិញ ដោយពង្រឹងខឿន ដំបូល និងតួប្រាសាទឱ្យមានភាពរឹងមាំឡើងវិញ។

ក្នុងនាមជាអ្នកជួសជុលមួយរូប លោក មឿន ចន្រ្ទា មានមោទកភាពដែលរួមចំណែកជួសជុល ប្រាសាទដែលទ្រុឌទ្រោម ឱ្យងើបឈរ និងរឹងមាំឡើងវិញ។ អ្នកជំនាញរូបនេះរំពឹងថា ភ្ញៀវទេសចរនឹងចូលមកទស្សនាប្រាសាទភ្នំក្រោមឱ្យបានច្រើន ដ្បិតថាតំបន់នេះមានភាពអំណោយផល​គឺមានប្រាសាទបុរាណ ភ្នំ ទេសភាពវាលស្រែបៃតង ផ្ទៃបឹងទន្លេសាប និងផ្ទះតូចធំរបស់ប្រជាពលរដ្ឋ​ដែលរស់នៅជុំវិញភ្នំក្រោម៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ស៊ិន ប្រណី, យី សុថា និងក្រុមការងារជួសជុលប្រាសាទភ្នំក្រោម

The Phnom Krom Temple Conservation and Restoration Team of the APSARA National Authority has successfully completed the restoration of the southeast brick temple, marking another significant effort in safeguarding Cambodia’s cultural heritage for future generations.

According to Mr. Moeun Chantrea, a technical staff member of the Department of Conservation of Monuments and Preventive Archaeology, the restoration work began in May and was finalized in mid-November 2025. He noted that the structure had suffered extensive deterioration, particularly in the roof section, which had developed cracks and tears that allowed rainwater to seep in. In addition, the temple’s platform had become severely degraded, requiring urgent intervention.

The restoration process included clearing soil, grass, and vegetation, recovering original bricks that had fallen or scattered around the site, and reinforcing the platform, roof, and temple body to ensure structural stability and longevity.

Mr. Moeun Chantrea expressed his pride in contributing to the revival of this ancient monument, emphasizing the importance of preserving such heritage sites. He added that Phnom Krom, with its ancient temples, scenic mountains, lush rice fields, views of the Tonle Sap Lake, and surrounding villages, is expected to attract increasing numbers of visitors.

Article by Neang Samnang
Photos by Sin Broney, Yi Sotha, and the Restoration Team
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn