Thursday, June 4, 2026
Latest:

ក្រុមភ្នាក់ងារទេសចរចូលរួមរំដោះទឹកជុំវិញប្រាសាទ និងយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរ -Tourism Agents Join Efforts to Clear Water Around Temples, Prioritize Tourist Safety-​ 15 October 2025

Share Post:

ភ្លៀងធ្លាក់ជាប់ៗគ្នា បានធ្វើឱ្យទឹកដក់រយៈពេលខ្លីនៅតាមប្រាសាទមួយចំនួនដែលពុំមាន​លូបង្ហូរទឹកគ្រប់គ្រាន់ ឬលូបង្ហូរទឹកមានមាត់តូចជាដើម។ ដើម្បីសម្រួលកិច្ចការងារ ឬរំដោះទឹកឱ្យ​បានទាន់ពេលវេលា​ ក្រុមភ្នាក់ងារទេសចរប្រចាំតាមគោលដៅប្រាសាទនានា បានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការងារមួយនេះ និងយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរ បង្ការពីគ្រោះថ្នាក់ ឬហានិភ័យនានា។

លោក ស៊ុន កែវភក្តី ប្រធានក្រុមភ្នាក់ងារទេសចរប្រចាំប្រាសាទតាព្រហ្ម បានឱ្យដឹងថា ជារឿយៗអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ បរិវេណប្រាសាទតាព្រហ្មដែលផ្នែកខាងក្នុងរៀងទំនាប តែងមានទឹកដក់ តួយ៉ាងនៅជ្រុងខាងត្បូងនៃសាលរបាំជាដើម។ ប្រធានក្រុមរូបនេះបញ្ជាក់ថា លោកតែងដឹកនាំក្រុមការងារដើម្បីកាយធ្វើចង្អូររំដោះទឹក ឬកាយយកកម្ទេចដី ឬរុក្ខជាតិតូច នៅតាមមាត់លូ ដើម្បីឱ្យទឹកហូរបានលឿន សម្រួលដល់ការដើរទស្សនារបស់ភ្ញៀវទេសចរឡើងវិញ។

មន្រ្តីដដែលបានបញ្ជាក់ថា ក្រៅពីបរិវេណខាងក្រៅ នៅក្នុងប្រាសាទមួយចំនួនក៏មានទឹកដក់​រយៈពេលខ្លីដែរ ដោយក្នុងនោះក្រុមការងារទេសចរបានព្យាយាមយកសម្ភារផ្សេងៗ ដើម្បីដួស ឬសាចទឹកចេញពីផ្លូវដើររបស់ភ្ញៀវទេសចរ។

បន្ថែមពីនេះ ប្រធានក្រុមភ្នាក់ងារទេសចរក៏បានសំណូមពរដល់ភ្ញៀវទេសចរទាំងអស់ ដែលមកកម្សាន្តប្រាសាទតាព្រហ្ម និងប្រាសាទផ្សេងៗ ត្រូវមានការប្រុងប្រយ័ត្ន ដូចជាមិនត្រូវដើរ​នៅកន្លែងមានទឹកដក់ កន្លែងសើម បង្ការក្រែងរអិល និងមិនត្រូវចូលទស្សនាទីតាំងដែល បានដាក់ស្លាកសញ្ញា «ហាមចូល»​ ជាដាច់ខាត ដែលជាទីតាំងមានហានិភ័យ។

គួរជម្រាបថា ក្រៅពីប្រាសាទតាព្រហ្ម ក្រុមភ្នាក់ងារទេសចរប្រចាំប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពភ្ញៀវទេសចរ និងរៀបចំសោភ័ណតាមប្រាសាទឱ្យ​បានស្អាតជានិច្ច ស័ក្តិសមនឹងតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ស៊ិន ប្រណី, ក្រុមភ្នាក់ងារទេសចរ

Continuous rainfall has caused short-term flooding in some temples that lack proper drainage systems or have narrow drainage channels. To address this issue promptly, tourism agents at various temple sites have actively contributed to clearing water and ensuring the safety of visitors, helping to prevent accidents and potential risks.

Mr. Sun Keophakdey, Head of the Ta Prohm Tourism Agents, explained that during heavy rains, certain areas within the Ta Prohm temple complex—particularly the flat southern section near the dance hall—often become waterlogged. He said that he frequently leads his team to dig temporary water channels and remove debris or small plants along the drainage edges to help water flow more quickly, making it easier for tourists to visit safely.

He added that, beyond Ta Prohm’s perimeter, some other temples also experience temporary flooding. In these cases, tourism agents use various tools and materials to scoop or divert water away from the main tourist pathways.

Mr. Keophakdey also reminded all visitors to Ta Prohm and other temples to be cautious—avoiding wet areas, walking carefully to prevent slips, and respecting “No Entry” signs, which indicate restricted or potentially dangerous zones.

It should be noted that, in addition to Ta Prohm, tourism agents across the Angkor complex have remained attentive to visitor safety and continue their efforts to preserve the beauty and dignity of these World Heritage temples.

Article by: Neang Samnang
Photos by: Sin Broney, Tourism Agents
Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn