ក្រុមការងារព្រៃឈើកំពុងកាត់ដើមឈើយាងមួយដើមដែលមានហានិភ័យ -Forestry Management Team Prunes Risk Yeang Tree Near Baphuon Temple-​ 08 October 2025

Share Post:

ក្រុមការងារព្រៃឈើ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងកាត់ដើមឈើយាងមួយដើម ដែលមានហានិភ័យ អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។

លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសគ្រប់គ្រងការកាត់ដើមឈើ​ នៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ដើមឈើយាងដែលមានទីតាំងស្ថិតនៅខាងត្បូងប្រាសាទបាពួន មានអាយុប្រហាក់ប្រហែលពី៧០ទៅ៨០ឆ្នាំ និងមានកម្ពស់ប្រហែល៤០ម៉ែត្រ។ លោកពន្យល់ថា ដើមយាងនេះមានសភាពស្អុយគល់ និងដើម ដែលតម្រូវឱ្យកាត់នៅផ្នែកខាងចុងចេញ ដើម្បីសម្រាលតួដើម និងដើម្បីឱ្យវាមានលូតលាស់ មានជីវិតបន្តទៀត។

ដោយសារឆ្នាំនេះមានភ្លៀងធ្លាក់ច្រើនជោគជាំ ដូច្នេះបណ្ដាលឱ្យដើមឈើតូចធំជាច្រើន ពិសេសដើមយាង ចាមរី និងស្រឡៅ រងការដួលរលំច្រើន។ ចំពោះដើមយាង នៅពេលវាកាន់តែ​ចាស់​ការលូតលាស់​របស់វាក៏អន់ថយ ធ្វើឱ្យមែកវាស្អុយខាងក្នុង បើទោះបីគ្មានភ្លៀង ក៏វាងាយនឹងបាក់ដែរ។ លោក គង់ សុវណ្ណារិទ្ធ បន្ថែមថា ក្រុមការងារគ្រប់គ្រងព្រៃឈើ តែងប្រចាំការជាប់ជាប្រចាំមិនថាថ្ងៃឬឈប់ ចុះកាត់ និងដកហូតភ្លាមៗ ចំពោះដើមឈើដែលបង្កហានិភ័យ ឬដួលនៅតាមផ្លូវ និងក្នុងប្រាសាទជាដើម។

បន្ថែមពីនេះ អ្នកជំនាញព្រៃឈើក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ពេលមកកម្សាន្តនៅរមណីយដ្ឋានអង្គរនារដូវនេះ សូមកុំចតយានយន្តនៅក្រោមដើមឈើធំៗ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទ៖ នាង សំណាង
រូបភាព៖ ស៊ិន ប្រណី, យី សុថា

The APSARA National Authority’s Forestry Management Team has carried out pruning work on a risk yeang tree located south of Baphuon Temple.

According to Mr. Kong Sovannarith, Technical Officer of the Department of Water, Forestry and Infrastructure Management, the tree—estimated to be around 70 to 80 years old and approximately 40 meters tall—was found to have rotten roots and trunk sections. Pruning the upper branches helps relieve the weight on the trunk, allowing the tree to recover and continue growing safely.

Mr. Sovannarith explained that due to this year’s heavy rainfall, many trees—both large and small—have fallen across the Angkor site. As yeang trees age, their growth slows, and their inner branches begin to decay, making them prone to breaking even without strong winds or rain.

He added that the Forestry Management Team remains on standby day and night to remove fallen trees and cut down any that pose a danger to visitors, roads, or temple structures.

Forestry experts also urge residents and tourists visiting Angkor during the rainy season not to park vehicles under large trees, as they may unexpectedly break or fall, posing serious safety risks.

Article by: Neang Samnang
Photos by: Sin Broney, Yi Sotha
Translation by: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn