ពិធីដាំកូនឈើអនុស្សាវរីយ៍ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត របស់គណៈប្រតិភូនៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ -Trees planting ceremony in front of Angkor Wat by the delegation of the 20th Asia Media Summit -​ 24 July 2025

Share Post:

នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ គណៈប្រតិភូអន្តរជាតិ នៃកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ចំនួន៣៧ប្រទេសនៅជុំវិញពិភពលោក ដឹកនាំដោយក្រសួងព័ត៌មាន តាមរយៈការជួយសម្របសម្រួលដោយអាជ្ញាធរជាតិអប្សរា បានដាំកូនឈើធ្នុងរួមគ្នា ចំនួន៥០ដើម នៅបរិវេណខាងមុខប្រាសាទអង្គរវត្តនៃកម្ពុជា។

ពិធីដាំកូនឈើរួមគ្នា ទុកជាអនុវស្សាវរីយ៍នេះ គឺក្រោយបញ្ចប់សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ មានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ៣៦ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិ ដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយ៕
រូបភាព៖លោក ហាប់ គឹមអាន

On the morning of July 24, 2025, a significant tree planting ceremony took place in front of Angkor Wat, organized by the international delegation attending the 20th Asia Media Summit (AMS). This event saw participation from representatives of 37 countries and was led by the Ministry of Information in collaboration with the APSARA National Authority.

The ceremony involved the planting of 50 trees as a commemorative gesture following the successful conclusion of the AMS, which was held from July 21 to 24 in Siem Reap under the theme “Celebrating Two Decades of Excellence and Beyond.” The summit brought together journalists, cooperation partners, and international organizations dedicated to media from 36 member countries, fostering collaboration and dialogue among media professionals.

Article by the Office of Communication
Photos by Hap Kim An
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn