ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាង្គឥដ្ឋលេខ៤ ដែលស្ថិតនៅក្នុងកំពែងទី១ ផ្នែកខាងត្បូងប្រាង្គកណ្តាលនៃប្រាសាទបាគង ដោយប្រើរយៈពេល៦ខែ ចាប់ផ្តើមពីខែឧសភា ហើយនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ២០២៥ ខាងមុខ។ បច្ចុប្បន្នប្រាង្គនេះ មានហានិភ័យដោយកត្តាមួយចំនួនបណ្តាលឱ្យតួប្រាសាទទាំងមូល ចាប់ពីខឿនរហូតទៅដល់កំពូល មានភាពខូចខាតធ្ងន់ធ្ងរ ដែលត្រូវការសង្គ្រោះជាបន្ទាន់។
លោក សារាយ គឹមហួល បុរាណវិទូ និងជាប្រធានអភិរក្សតំបន់រលួស នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ប្រាង្គលេខ៤ ត្រូវជួសជុលដោយចែកជាពីដំណាក់កាល។ ដំណាក់កាលទី១ កាលពីឆ្នាំ២០២៤ គឺបានជួសជុលផ្នែកជ្រុងខាងលិច និងដំណាក់កាលទី២ នៅឆ្នាំ២០២៥ គឺជួសជុលជ្រុងខាងជើង ខាងកើត ខាងត្បូង។ ចាប់ពីខឿន ជណ្តើរ ជញ្ជាំង និងកំពូលនៃប្រាង្គឥដ្ឋនេះ។ លោក គឹមហួល បញ្ជាក់ទៀតថា ថ្វីត្បិតតែប្រាង្គលេខ៤ មានកម្ពស់២០ម៉ែត្រ នៅរក្សារូបរាងពេញលេញ និងលម្អដោយកំបោរបាយអបូកពីខាងក្រៅនៅសេសសល់តិចតូច តែមានហានិភ័យខ្ពស់នៅផ្នែកខ្លះ ពិសេសចំណុចដែលជួសជុលនៅសម័យបារាំង ដោយសារតែអាយុកាល ការកកើតកំណកដីនៅស្រទាប់ឥដ្ឋ រុក្ខជាតិដុះជ្រៀកតាមស្រទាប់ឥដ្ឋបណ្តាលឱ្យរចនសម្ពន្ធឥដ្ឋចុះខ្សោយ និងរលុះធ្លាក់។
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ដែលជួសជុលពង្រឹងប្រាង្គលេខ៤នេះ ឡើងវិញត្រូវធ្វើការដោយប្រុងប្រុងប្រយ័ត្នបំផុតចំពោះហានិភ័យគ្រប់ស្រទាប់ឥដ្ឋនីមួយៗដែលពុកផុយ ហើយផ្នែកឥដ្ឋដែលត្រូវរុះរើ ធ្វើឡើងម្តងមួយៗចៀសវាងនាំឱ្យមានឥដ្ឋដែលមិនមានលំនឹងស្រាប់នោះរលុះធ្លាក់ខូចខាតបន្ថែមទៀត៕
អត្ថបទ: យី សុថា
រូបភាព: លោក ស៊ិន ប្រណី និងលោក ភោគ ជា
The APSARA National Authority has embarked on a significant restoration project for Brick Tower No. 4, situated within the first enclosure of Bakong Temple. This restoration effort began in May 2025 and is scheduled to continue until late December of the same year, spanning a total of six months. The tower is currently facing numerous threats that have led to extensive damage throughout the temple structure, necessitating urgent restoration work.
According to archaeologist Mr. Saray Kimhual, the restoration will occur in two phases. Phase 1 will focus on the western section in 2024, while Phase 2 will address the northern, eastern, and southern sections in 2025. The restoration will encompass various components of the tower, including its base, stairs, walls, and top. Despite the 20-meter-high tower retaining its overall form and being adorned with lime mortar on the exterior, certain areas are at high risk, particularly those that underwent restoration during the French colonial period. Factors such as age, soil deposits accumulating on the brick layers, and vegetation penetrating the brickwork have contributed to the weakening and potential collapse of the structure.
The restoration team is tasked with carefully addressing the decay of each brick layer. They must meticulously dismantle sections one at a time to prevent further destabilization and damage to the already vulnerable structure.
Article by Yi Sotha
Photos by Sin Broney/Phouk Chea
Translation by Net Phirun




