Thursday, June 4, 2026
Latest:

អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទត្រពាំងខ្យង ដំណាក់កាលទី២ -APSARA National Authority to restore Trapeang Khchorng Temple, Phase 2 -​ 03 July 2025

Share Post:

ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង ក្នុងដំណាក់កាលទី២ នៅផ្នែកមណ្ឌបនៅខាងមុខតួប្រាង្គកណ្តាល ដែលរងការខូចខាតធ្ងន់ធ្ងរ ឱ្យរឹងមាំឡើងវិញ។ ដំណើរការជួសជុលនេះ ចាប់ផ្តើមតាំងពីដើមខែឧសភា ហើយគ្រោងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។

លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ប្រាសាទត្រពាំងខ្យងមានប្រាង្គចំនួនបី សង់នៅលើខឿនថ្មបាយក្រៀម ជញ្ជាំងសង់ពីឥដ្ឋ ស៊ុទ្វារ និងព្រំដំបូលសង់ពីថ្មភក់។ បច្ចុប្បន្នខឿន ជញ្ជាំង និងដំបូលនៃមណ្ឌបស្ថិតនៅខាងមុខប្រាង្គកណ្តាលទទួលរងការខូចខាតធ្ងន់ធ្ងរ។ ដំណើរការជួសជុលមណ្ឌបនេះឱ្យរឹងមាំឡើងវិញ ក្រុមការងារធ្វើសម្រង់ប្លង់ និងកំណាយបកកំណកដីចាក់បង្គលើផ្ទៃខឿន និងផ្នែកខាងក្នុង កកើតពីការពុកផុយរបស់រចនាសម្ពន្ធឥដ្ឋ និងសត្វល្អិត ដោយរកឃើញបំណែកវត្ថុសិល្បៈមួយចំនួនដូចជា បំណែកផ្តែរ សសរពេជ្រ ព្រំដំបូល និងប្រមូលឥដ្ឋដែលមានគុណភាពសម្រាប់ប្រើប្រាស់ឡើងវិញ។ លោក ចាន់ណូរ៉ា បន្ថែមថា ការជួសជុល ក្រុមអ្នកជំនាញបានប្រើបច្ចេកទេសអាណាឡូជី (Analogy) ចម្លងផ្នែកនៅសេសសល់ធ្វើជាគំរូដើម្បីជួសជុលផ្នែកដែលខូចខាតឬបាត់បង់ដើម្បីពង្រឹង និងសោភ័ណភាពប្រាសាទ។ កាលពីឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានជួសជុលប្រាង្គខាងត្បូងនៃប្រាសាទបន្ទាយខ្យង ក្នុងដំណាក់កាលទី១ ដោយទទួលបានជោគជ័យ។

ប្រាសាទត្រពាំងខ្យង ស្ថិតនៅភូមិស្នាសង្គ្រាម សង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី១០ នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៥ ដោយព្រះរាជគ្រូនាម យជ្ញវរាហ ក្នុងចំណោមប្រាសាទចំនួន២ផ្សេងទៀតមាន ប្រាសាទបន្ទាយស្រី និងប្រាសាទសេកតាទុយ។ បច្ចុប្បន្នប្រាសាទបន្ទាយខ្យង រងការខូចខាតជាច្រើនផ្នែក បណ្តាលមកពីកង្វះការថែទាំយូរអង្វែង រុក្ខជាតិដុះជ្រៀតចូលរចនាសម្ពន្ធ កត្តាអាយុកាល និងមនុស្សជាដើម៕

អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា និងអ្នកស្រី បឿត សុប៉ាក

The APSARA National Authority is currently undertaking the second phase of restoration for Trapeang Khchorng Temple, also known as Banteay Keng Temple. This phase focuses on the severely damaged section located in front of the central temple. The restoration work commenced in early May and is expected to conclude by November 2025.

According to archaeologist Mr. Leu Chabnora, Trapeang Khchorng Temple features three shrines built on a laterite platform, with walls constructed from bricks and doors and parts of the roof made from sandstone. The central shrine’s platform, walls, and roof have suffered significant damage. During the restoration process, the team has conducted surveys and excavations to clear soil and debris caused by the deterioration of the brick structure and insect activity. This effort has uncovered various artifacts, including pottery fragments, pillars, and roofing materials, which will be reused in the restoration.

Mr. Channora noted that the team employs an analogy technique to replicate remaining parts of the temple as models for repairing damaged or missing sections. This method aims to both strengthen and enhance the temple’s aesthetic appeal. In 2024, the APSARA National Authority successfully completed the first phase of restoration, focusing on the southern shrine of Trapeang Khchorng Temple.

Located in Sna Sangkream Village, Sangkat Ballang, within Run Ta Ek Techo Sen City in Siem Reap Province, Trapeang Khchorng Temple is part of a trio of significant architectural sites, including Sek Ta Tuy Temple and Banteay Srei Temple. These structures were built during the reign of King Jayavarman V in the 10th century, reflecting the rich history and artistry of Khmer civilization.

Article by Yi Sotha
Photos by Phouk Chea and Boeuth Sopak
Translation by Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn