កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៤ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានជួសជុលតួប៉មខាងត្បូង និងទល់ទ្រតួប៉មកណ្តាលនៃប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង និងបានបញ្ចប់ក្នុងដំណាក់កាលទី១ នៅចុងឆ្នាំ២០២៤ កន្លងមក។
លោក សូ រ៉ាវី មន្ត្រីបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការខូចខាតប្រាសាទត្រពាំងខ្យង ឬបន្ទាយខ្យង ដោយសារកត្តាអាយុកាល កត្តាមនុស្ស សង្គ្រាម និងធម្មជាតិជាដើម។ តួប៉មទាំងបីសាងសង់ពីឥដ្ឋ ខឿនសង់ពីថ្មបាយក្រៀម ហើយតួប៉មខាងជើងបានខូចខាតបាក់រលុះដល់គ្រឹះ តួប៉មកណ្តាលនៅសេសសល់តែជញ្ជាំងជ្រុងនិរតី និងតួប៉មខាងត្បូង នៅរក្សារូបរាងនៅស្ទើតែពេញលេញ មានកម្ពស់៧ម៉ែត្រ ទទឹង៤.១៥ម៉ែត្របួនជ្រុង។ លើសពីនេះ រចនាសម្ពន្ធផ្សេងៗនៃប្រាសាទនេះក៏រងការខូចខាតដោយអន្លើ។ នៅដំណាក់កាលទី១ អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉មខាងត្បូង និងទល់ទ្រជញ្ជាំងតួប៉មកណ្តាល។
លោក រ៉ាវី បន្តថា ក្រុមការងារបានធ្វើសម្រង់ប្លង់ ធ្វើកំណាយកាយកំណកដីដែលចាក់បង្គរជុំវិញខឿន។ ការជួសជុលប្រើបច្ចេកទេស អាណាឡូជី (Analogy) គឺចម្លងតាមទម្រង់ដើមផ្នែកដែលនៅសេសសល់បំពេញទីតាំងដែលខូចខាតឬបាត់បង់។ ការជួសជុលត្រូវបានធ្វើឡើងដោយយកចិត្តទុកដាក់ ដើម្បភាពរឹងមាំនៃប្រាសាទនេះឡើងវិញ។ អ្នកជំនាញរូបនេះបញ្ជាក់ថា ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់លើការងារជួសជុល អភិរក្សបុរាណដ្ឋាន មិនថានៅជិតឬឆ្ងាយនោះឡើយ ដើម្បីថែរក្សាកេរមរតកដូនតាខ្មែរឱ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ប្រាសាទត្រពាំងខ្យង មានចម្ងាយប្រមាណ៣២គីឡូម៉ែត្រ ពីក្រុងអង្គរ ស្ថិតនៅភូមិស្នាសង្រ្គាម សង្កាត់បល្ល័ង្គ ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាម។ ប្រាសាទនេះ ជាប្រាសាទមួយក្នុងចំណោម ប្រាសាទបី រួមមានប្រាសាទត្រពាំងខ្យង ប្រាសាទសេកតាទុយ និងប្រាសាទបន្ទាយស្រី ដែលជាស្ថាបត្យកម្ម ដែលមានរចនាប័ទ្មល្អវិចិត្រនៅក្នុងប្រវត្តិសាស្រ្តនៃសិល្បៈខ្មែរ កសាងដោយព្រះរាជគ្រូនាមយជ្ញវរាហ ក្នុងរាជព្រះបាទរាជេន្ទ្រវម៌្មទេវ-ទី២ (រាជេន្រ្ទវរ្ម័ន) និងព្រះបាទជយវម្ម៌ទេវ-ទី៥ (ជយវរ្ម័ន) ក្នុងសតវត្សរ៍ទី១០៕
អត្ថបទ: លោក យី សុថា
រូបភាព: ក្រុមការងារជួសជុល
In July 2024, the APSARA National Authority announced the completion of phase one of the restoration project for the south and central towers of Trapeang Khchorng Temple, also known as Banteay Khchorng Temple. This significant milestone was reached by the end of 2024.
Mr. So Ravy, a technical officer with the APSARA National Authority, explained that the temple had suffered extensive damage due to various factors including age, human activities, warfare, and natural elements. The temple features three towers constructed from bricks on a laterite platform. Unfortunately, the north tower had collapsed down to its foundation, while only the southwest corner wall of the central tower remained intact. In contrast, the south tower was relatively well-preserved, standing at a height of 7 meters and a width of 4.15 meters. Other structures within the temple complex also exhibited signs of damage.
During phase one of the restoration, the team focused on reinforcing and repairing the south tower and the walls of the central tower. Mr. Ravy detailed the restoration process, which involved careful planning and excavation to remove soil accumulation around the temple. The team employed an “analogy technique,” which involves replicating the original form of remaining structures to restore damaged or missing parts. This meticulous approach aimed to ensure the temple’s structural integrity while honoring its historical significance.
Mr. Ravy emphasized that the leadership of the APSARA National Authority is committed to preserving ancient sites, both nearby and far-reaching, to safeguard Khmer heritage for future generations.
Trapeang Khchorng Temple is located approximately 32 kilometers from Angkor in Sna Sangkream Village, Sangkat Ballang, within Run Ta Ek Techo Sen City in Siem Reap Province. This temple is part of a trio of architectural marvels—including Sek Ta Tuy Temple and Banteay Srei Temple—constructed during the reigns of King Rajendravarman II and King Jayavarmavarman V in the 10th century, showcasing the rich history of Khmer art.
Article by Yi Sotha
Photos by the Restoration team
Translation by Net Phirun