Monday, December 9, 2024
Latest:

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ-APSARA National Authority Completes Repair of Ancient Makara Sculpture- 19 November 2024

Share Post:

ប្រព័ន្ធបង្ហូរទឹកបុរាណ ជាចម្លាក់សត្វមករ ដែលអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលដំណាក់កាលទី១ នាពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

អ្នកស្រី បឿត សុប៉ាក វិស្វករនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការងារជួសជុលប្រព័ន្ធបង្ហូរទឹកចម្លាក់សត្វមករ ក្នុងដំណាក់កាលទី១ ក្នុងប្រវែង១៨ម៉ែត្រ។ ដើម្បីជួសជុលប្រព័ន្ធបង្ហូរទឹកនៃចម្លាក់សត្វមករនេះឡើងវិញ ក្រុមការងារបានសម្រង់ប្លង់ថ្មរាយប៉ាយ កំណាយស្រាវជ្រាវ  ចុះបញ្ជីថ្ម ជួសជុលពង្រឹងថ្មដែលខូចខាត និងរៀបចំដងខ្លួនសត្វមករតាមលំនាំដើមឡើងវិញ។ លើសពីនេះ ក្រុមការងារបានសិក្សាគ្រឹះធ្វើយ៉ាងណាឱ្យចម្លាក់សត្វមករនេះរឹងមាំយូរអង្វែង ដោយការពារនូវការហូរច្រោះនៃទឹក ដែលជាបញ្ហាចម្បងនៃការបំផ្លាញរចនាសម្ពន្ធនៃចម្លាក់សត្វមករកទាំងមូល។

អ្នកជំនាញរូបនេះ រម្លឹកថា មុនជួសជុលស្ថានភាពនៃចម្លាក់សត្វមករ ថ្មនៃដងខ្លួនបានចល័តចេញពីទីតាំងដើម នៅរាយប៉ាយជាមួយថ្មធម្មជាតិ លែងមានតួនាទីជាប្រព័ន្ធបង្ហូរបន្តទៀត ដោយសារកត្តាអាយុកាល ពុំមានការថែទាំ ជាពិសេសការហូរច្រោះនៃទឹកបំផ្លាញគ្រឹះ និងរំកិលថ្មធម្មជាតិដែលទ្រដងខ្លួនមករជាដើម។ ប៉ុន្តែ បច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលលើកតម្លៃចម្លាក់សត្វមករទោល ដែលមានទំហំធំ និងកម្របានរួចរាល់វិញឡើងវិញ ដោយភ្ញៀវទេសចរអាចមកទស្សនាស្វែងយល់។ ក្រៅពីទំនប់ទឹកមុជ និងចម្លាក់សត្វមករ ទីនេះក៏មានការដ្ឋានយកថ្មទៅកសាងប្រាសាទនៅសម័យបុរាណផង។ ស្របពេលជាមួយការជួសជុលចម្លាក់សត្វមករនេះ អាជ្ញាធរជាតិអប្សរា បានរៀបចំកែសម្រួលផ្លូវចូលមកទីតាំងនេះ អាចធ្វើដំណើរបានដោយងាយស្រួលដែរ។

សូមបញ្ជាក់ថា ចម្លាក់សត្វមករ មានទីតាំងនៅទំនប់ទឹកមុជ ជាទំនប់ទឹកបុរាណ ស្ថិតនៅក្នុងភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាជ្រុងនិរតីចម្ងាយប្រមាណ៣គីឡូម៉ែត្រពីប្រាសាទបេងមាលា៕

អត្ថបទ: លោក យី សុថា
រូបភាព: ក្រុមការងារជួសជុលចម្លាក់សត្វមករ និងលោក ភោគ ជា

The APSARA National Authority has successfully completed the first phase of repairs on the ancient drainage system featuring a Makara sculpture. This project, initiated in mid-May 2024, was finalized in November 2024.

According to Ms. Boeut Sopak, an engineer with the APSARA National Authority, the repair work focused on an 18-meter section of the Makara drainage system. The restoration team undertook several tasks, including collecting scattered stones, excavating the area, conducting research, and registering the stones. They repaired and reinforced the damaged stones and reorganized the body of the Makara. Additionally, the team studied the foundation to ensure the sculpture’s strength and durability, addressing water flow issues that had previously compromised the integrity of the structure.

Prior to the restoration, the condition of the stone sculptures had deteriorated significantly. The body had shifted from its original location, with natural stones no longer functioning as a drainage system due to age and lack of maintenance. Erosion from water had further weakened the foundation and displaced supporting stones. With the completion of this renovation, the APSARA National Authority has restored a large and rare single Makara sculpture, which is now accessible for tourists. The site also features dams, diving areas, and animal sculptures, as well as quarries used for building ancient temples.

In conjunction with the restoration of the Makara sculpture, the APSARA National Authority is also working on improving access roads to the location for easier travel.

The Makara sculpture, an ancient dam, is situated in Teuk Lech village, Boeung Mealea commune, Svay Leu district, Siem Reap province, approximately 3 kilometers southwest of Beng Mealea temple.

Article: Yi Sotha 
Photos: Restoration team and Phouk Chea 
Article Translator: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn