អាជ្ញាធរជាតិអប្សរា ជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរ ផ្នែកខាងជើងស្ពានហាលប្រវែងចំនួន២០ម៉ែត្រជាបន្តទៀត ក្នុងដំណាក់កាលទី៨ នៅឆ្នាំ២០២៤។ ការងារនេះ គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៥ខាងមុខនេះ។
អ្នកស្រី នង បូរ៉ាវី មន្រ្តីបច្ចេកទេសគ្រប់គ្រងការដ្ឋានជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ឱ្យដឹងថា ស្ថានភាពច្រាំងកសិន្ធុប្រវែង២០ម៉ែត្រ ដែលត្រូវបន្តជួសជុលនេះ កាំជណ្តើរថ្មភក់មួយចំនួនស្រុតធ្លាក់ចូលក្នុងកសិន្ធុ និងកប់ក្នុងភក់ នាំឱ្យខូចខាតប្រមាណ៦០ភាគរយ។
អ្នកជំនាញរូបនេះ បញ្ជាក់ថា ដំបូងគឺត្រូវធ្វើទំនប់ហើយបូមទឹកចេញ ធ្វើសម្រង់ប្លង់ សម្អាតកំណកដី ហើយលើកកាំជណ្តើរថ្មភក់ មកលាងសម្អាត ចុះបញ្ជីថ្ម គូសប្លង់លម្អិតស្ថានភាពដុំថ្មនីមួយៗមុននឹងជួសជុលពង្រឹងថ្មដែលខូចខាត។ ជួសជុលពង្រឹងគ្រឹះ ហើយរៀបកាំជណ្តើរថ្មបាយក្រៀមថ្មីចំនួន៧កាំ ជំនួសថ្មបាយក្រៀមចាស់ដែលខូចខាត។ បន្ទាប់មក រៀបកាំជណ្តើរថ្មភក់ចំនួន៤កាំតាមលំនាំដើមឡើងវិញ។
អ្នកស្រី នង បូរា៉វី បន្ថែមថា ការដ្ឋានជួសជុលដែលស្ថិតនៅជាប់នឹងទឹកនេះ មានបញ្ហាប្រឈមមួយចំនួនត្រូវការពេលវេលា ការយកចិត្តទុកដាក់ អត់ធ្មត់ ការស្រឡាញ់ និងចង់ថែរក្សាមរតកដូនតា ដើម្បីឱ្យរឹងមាំគង់វង្សយូរអង្វែងបន្តទៀត។ មកដល់បច្ចុប្បន្ននេះ គិតទាំងនៅដំណាក់កាលទី៨នេះផង ការងារជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងជើងស្ពានហាល សរុបបានប្រវែងចំនួន១៦៣ម៉ែត្រហើយ៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា / អ្នកស្រី នង បូរ៉ាវី
The APSARA National Authority is currently engaged in the restoration of Angkor Wat’s embankment located north of the causeway. This restoration is part of the eighth phase of the project, which began in 2024 and is expected to be completed by early 2025.
Ms. Neng Boravy, the technical officer overseeing the restoration, reported that the 20-meter-long embankment has suffered approximately 60% damage, with some sandstone stairs having collapsed into the moat and become buried in mud.
The initial steps of the restoration involve constructing a dam to pump out water, cleaning the soil, and lifting the sandstone stairs for restoration. A detailed assessment of each stone’s condition will be conducted prior to repairing any damaged stones. Additionally, the foundation will be reinforced, and seven new laterite stairs will be installed to replace the old ones. The existing four sandstone stairs will also be rearranged.
Ms. Neng Boravy emphasized that restoring structures near water presents unique challenges, requiring time, attention, patience, and a deep commitment to preserving this ancestral heritage. To date, including this eighth phase, a total of 163 meters of Angkor Wat’s embankment has been restored.
Share:
Facebook
Twitter
Pinterest
LinkedIn
Our Latest News
ទឹកភ្លៀងជាង៦០លានម៉ែត្រត្រីគុណត្រូវបានប្រមូលទុកនៅតំបន់រមណីយដ្ឋានអង្គរនារដូវវស្សានេះ-More than 60 million cubic meters of rainwater were collected at the Angkor site during this rainy season- 07 November 2024
ទោះបីស្ថានភាពទឹកភ្លៀងឆ្នាំនេះមានការអូសបន្លាយ និងមិនទៀងទាត់យ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បានរៀបចំប្រមែប្រមូលទឹកពេញអាងស្ដុកទឹកទាំងអស់ដែលមានក្នុង តំបន់រមណីយដ្ឋានអង្គរ។