Saturday, November 9, 2024

សិស្សានុសិស្សចំនួន២០០នាក់ នៃសាលាបឋមសិក្សាក្របីរៀល បានមកទស្សនកិច្ចសិក្សានៅប្រាសាទបន្ទាយសំរ៉ែ-200 Students of Krabei Riel Primary School Visit Banteay Samre Temple – 20 September 2024

Share Post:

បន្ទាប់ពីបានសិក្សាអំពីទ្រឹស្តីនៅក្នុងថ្នាក់រៀនអស់រយៈពេលជាច្រើនខែមក នៅថ្ងៃទី១៩ និង២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សិស្សានុសិស្សចំនួន២០០នាក់ ក្នុងនោះមានសិស្សថ្នាក់ទី៥ ចំនួន២ថ្នាក់ និងសិស្សថ្នាក់ទី៦ ចំនួន២ថ្នាក់ នៃសាលាបឋមសិក្សាក្របីរៀល ស្ថិតក្នុងសង្កាត់ក្របីរៀល ក្រុងសៀមរាប បានមកទស្សនកិច្ចសិក្សាអំពីកិច្ចការងារអភិរក្សប្រាសាទបន្ទាយសំរ៉ែ។
គោលបំណងដឹកនាំសិស្សានុសិស្សមកទស្សនកិច្ចសិក្សានៅប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា នៅតំបន់រមណីយដ្ឋានអង្គរនេះ គឺដើម្បីឱ្យកុមារដែលរស់នៅក្បែររមណីយដ្ឋានអង្គរ បានសិក្សាស្វែងយល់ពីអរិយធម៌ ការរៀបចំរមណីយដ្ឋានអង្គរ ជាពិសេសបង្ហាញនូវភាពជាក់ស្តែង នៃកិច្ចការពារ ថែរក្សា អភិរក្ស ការងារគ្រប់គ្រង និងការអភិវឌ្ឍដោយចីរភាពជាយូរអង្វែងសម្រាប់តំបន់អង្គរ។
សូមជម្រាបផងដែរថា ដើម្បីបណ្តុះគំនិតយុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពី ការថែរក្សាបេតិកភណ្ឌ ចាប់តាំងពីឆ្នាំ២០០៧មក ក៏មានវគ្គបណ្តុះបណ្តាលមួយដល់សិស្សានុសិស្សរស់នៅតំបន់បេតិកភណ្ឌមានក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ និងខេត្តកំពង់ធំ៕
អត្ថបទ៖ការិយាល័យផ្សព្វផ្សាយ
រូបភាព៖លោក សឿន ប៊ុនស៊រ
….
200 Students of Krabei Riel Primary School Visit Banteay Samre Temple
On September 19 and 20, 2024, 200 students from Krabei Riel Primary School embarked on a field trip to Banteay Samre Temple to deepen their understanding of conservation efforts. After months of theoretical study in the classroom, this visit aimed to provide students—especially those living near the Angkor site—with firsthand knowledge of the Angkor civilization.
The excursion highlighted the importance of heritage protection, maintenance, management, and sustainable development in the Angkor region. This initiative aligns with ongoing efforts since 2007 to educate young generations about heritage conservation. Training courses have been established for students in heritage-rich provinces such as Oddar Meanchey, Banteay Meanchey, Siem Reap, Preah Vihear, and Kampong Thom.
Article: Office of Communication
Photos: Soeun Bunsor
Translation: Net Phirun

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn