Thursday, July 25, 2024
Latest:

ក្រុមការងារពិនិត្យ និងតាមដានការសាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត-APSARA National Authority and Banteay Srei District Authority to increase cooperation in the Effective Management of the Angkor Area-11 May 2024

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

រុមការងារពិនិត្យ និងតាមដានការសាងសង់របស់ពលរដ្ឋ ដែលជាអ្នកស្រុកចាស់ ក្នុងតំបន់រមណីយដ្ឋានអង្គរក្រោយទទួលបានការអនុញ្ញាត

ក្នុងសប្ដាហ៍ទី១ ថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៥ នៃខែឧសភា ឆ្នាំ២០២៤ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះទៅពិនិត្យ និងផ្តល់នូវលក្ខណៈបច្ចេកទេសដោយពុំគិតប្រាក់កម្រៃ ក្នុងដំណើរការសាងសង់លំនៅដ្ឋាន ក៏ដូចជាសំណង់ឧបសម្ព័ន្ធផ្សេងៗទៀត ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងឧទ្យានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា បានចំនួន ១៤៧ករណី ដែលធ្លាប់ទទួលបានការអនុញ្ញាតកន្លងមក ដូចខាងក្រោម៖

១. ក្រុងសៀមរាប ចំនួន៤២ករណី
២. ស្រុកប្រាសាទបាគង ចំនួន១២ករណី
៣. ស្រុកបន្ទាយស្រី ចំនួន៣០ករណី
៤. ស្រុកពួក ចំនួន៣១ករណី
៥. ស្រុកអង្គរធំ ចំនួន២៧ករណី
៦. ស្រុកស្វាយលើ ចំនួន០៥ករណី 

សូមបញ្ជាក់ជូនផងដែរថា ក្នុងចំណោម ១៤៧ករណី មាន៨៩ករណី សាងសង់ត្រឹមត្រូវតាមការអនុញ្ញាត មាន ៥៧ករណី មិនទាន់សាងសង់នៅឡើយ និងសាងសង់ពុំត្រឹមត្រូវតាមការអនុញ្ញាត មាន ០១ករណី មានឈ្មោះ លន់ រ៉ាវី នៅភូមិសណ្ដាន់ សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

ករណីដែលប្រជាពលរដ្ឋសាងសង់ពុំត្រឹមត្រូវតាមការអនុញ្ញាត ក្រុមការងារបានសម្របសម្រួលឱ្យពួកគាត់កែប្រែ ឡើងវិញទៅតាមខ្លឹមសារ នៃការអនុញ្ញាត និងកិច្ចសន្យាដែលបានព្រមព្រៀងជាមួយនឹងអាជ្ញាធរជាតិអប្សរា៕
អត្ថបទនិងរូបភាព៖ ក្រុមការងារពិនិត្យ និងតាមដានការសាងសង់នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍

APSARA National Authority and Banteay Srei District Authority to increase cooperation in the Effective Management of the Angkor Area

On 07 May 2024, the APSARA National Authority met with Banteay Srei District Authority, and the local authority to increase cooperation in providing various services related to the needs of the residents. In particular, about the construction and proper use of land in the Angkor area.

During the discussion, APSARA National Authority also explained the legal standards to Banteay Srei District Authority, and relevant authorities to disseminate to the residents about some rights and technical characteristics such as:
1. Can repair a dilapidated house to be good again
2. Can apply for a permit to dismantle the old house to make a new house, but must be constructed according to the characteristics of a Khmer house
3. Can expand the house if the old house is narrow
4. Can do farming or plantation on the land, where they live.
5. Can transfer ownership of the house or land to the children and can sell the house or land to the local villagers, except those who come from far away.

Article: Chhay Phanny
Photos: Hab Kim An / Yi Sotha

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn