Saturday, May 18, 2024
Latest:

អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន សៀមរាប បើកយុទ្ធនាការសម្អាតសំរាមក្នុងរមណីយដ្ឋានអង្គរ -APSARA National Authority cooperates with the Siem Reap City Administration, local authorities, teachers, and students from Hun Sen Siem Reap High School to launch a clean-up campaign in the Angkor site- 05 April 2024

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ជាការឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់អាជ្ញាធរជាតិអប្សរាដល់ភ្ញៀវទេសចរ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមឱ្យបានល្អនៅក្នុងរមណីយដ្ឋានអង្គរ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋប្រមាណ៣០០នាក់ បានចុះយុទ្ធនាការសម្អាតសំរាមនៅភូមិត្រពាំងសេស និងនៅតាមដងផ្លូវពីមុខប្រាសាទអង្គរវត្តទៅព្រលានយន្តហោះចាស់។ សកម្មភាពដ៏ល្អនេះ ពិតជាគំរូ និងបានឆ្លុះបញ្ចាំងពីការចូលរួមចំណែកយ៉ាងថ្លៃថ្លាពីមហាជនក្នុងការកាត់បន្ថយសំរាម ការទុកដាក់សំរាម និងការគ្រប់គ្រងសំរាមបានល្អ ដែលធ្វើឱ្យរមណីយដ្ឋានអង្គរ និងក្រុងសៀមរាបទាំងមូលកាន់តែស្អាត និងមានភាពទាក់ទាញបន្ថែមទៀត ហើយលើកកម្ពស់សុខភាពឱ្យកាន់តែល្អប្រសើរ។

អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណដល់សាលាក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសកម្មភាពសម្អាតសំរាមនៅក្នុងរមណីយដ្ឋានអង្គរ និងរួមចំណែកថែរក្សា លើកតម្លៃដល់សម្បត្តិបេតិកភណ្ឌជាតិ និងបង្ហាញពីការរស់នៅប្រកបដោយភាពថ្លៃថ្នូរនៃសង្គមជាតិយើង៕

អត្ថបទ៖ ឆាយ ផាន់នី

In response to the call of the APSARA National Authority for tourists, traders, and all citizens to reduce the use of plastic as much as possible and keep garbage properly, on 5 April 2024, Local authorities, teachers, students, and about 300 people organized a campaign to clean up garbage at Trapeang Ses village and on the road in front of Angkor Wat to the old airport. This excellent activity is truly exemplary and reflects the invaluable contribution of the masses in reducing waste, littering, and good waste management, which makes Angkor and Siem Reap as a whole more beautiful and promote better health.

APSARA National Authority would like to thank Siem Reap City Hall, local authorities, teachers, students, and all the people who participated in the clean-up activities at the Angkor site and contributed to the preservation of national heritage and showing the dignity of our society.

Article: Chhay Phanny

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn