ក្នុងគោលបំណងស្វែងយល់អំពីដំណើរការជួសជុល អភិរក្ស និងផ្តល់អនុសាសន៍ដល់ក្រុមការងារជំនាញខ្មែរអំពីកិច្ចការផ្សេងៗដែលកំពុងធ្វើ នឹងត្រៀមទៅពេលអនាគតនៅតាមការដ្ឋាននានា ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្ដអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក និងអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានបន្តចុះពិនិត្យការងារតាមការដ្ឋានមួយចំនួនទៀតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដូចជា ព្រះលានជល់ដំរី ក្រុមប្រាសាទព្រះពិធូរ និងប្រាសាទមេបុណ្យខាងលិច នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤៕
អត្ថបទ ៖ លោកយី សុថា
រូបភាព៖ លោក ភោគ ជា
To understand the process of restoration, and conservation and to advise the Cambodian expert team on the work that is being done and ready for the future at various sites, the ad hoc experts of the International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor and Sambor Prei Kuk (ICC-Angkor/Sambor Prei Kuk) accompanied by the experts from the APSARA National Authority continued to inspect some restoration sites in the Angkor area, such as the Terrace of the Elephants, the Preah Pithu Group Temple, and the West Mebon Temple on 11 March 2024.
Article: Yi Sotha
Photos: Phouk Chea
Share:
Our Latest News

រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែជួសជុលរួចរាល់ហើយ-The northwestern section and Naga balustrade of Banteay Samre Temple’s terrace have been restored - 25 April 2025
ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។