អាជ្ញាធរជាតិអប្សរា កំពុងធ្វើការបង់លេខថ្ម ដែលរាយប៉ាយនៅកំពែងខាងក្រៅរបស់ប្រាសាទអង្គរវត្ត -PSARA National Authority to register the scattered stones at the outer walls of Angkor Wat- 21 February 2024

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំចុះលេខបញ្ជីថ្ម ចំនួន១៦៥៦ដុំ ដែលកំពុងតែនៅរាយប៉ាយជាប់កំពែងខាងក្រៅផ្នែកខាងត្បូង និងខាងជើង នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត ដើម្បីឱ្យដឹងច្បាស់ពីទីតាំង និងប្រភពរបស់វាថា ជាថ្មដំបូល? ឬក៏ជាថ្មតួប៉មណាមួយឱ្យប្រាកដ។

បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា លោក អន សុភាព ឱ្យដឹងថា តាមការសង្កេតឃើញថា ថ្មមួយចំនួនប្រហែលជារចនាសម្ពន្ធរបស់តួប៉មទាំង៣ នៃខ្លោងទ្វារខាងលិចរបស់ប្រាសាទអង្គរវត្ត។ មួយចំនួនអាចជាកំពូលខាងលើ ដោយសារតែមានរាងរង្វង់មូលជាត្របកឈូក ក្រៅពីនោះ បំណែកមួយចំនួនទៀតអាចជា ដំបូលរបស់រោងទង ជាខឿនក្រោម ព្រមទាំងបំណែករូបចម្លាក់ ដូចជា តោ ប្រអប់ជើង និងជើងទម្រជាដើម។ល។ ជំនាន់បារាំងធ្លាប់បានយកមករក្សាទុក ក្រុមការងារបានថតរូបដោយដ្រូនពីលើ ចាប់ផ្ដើមបង់លេខសម្គាល់ទីតាំង និងជាឯកសារស្ថានភាពរបស់ថ្ម។

បុរាណវិទូ ឱ្យដឹងទៀតថា បន្ទាប់ពីចុះលេខចប់ ក្រុមការងារនឹងសាកល្បងផ្គុំថ្មទាំងនោះ ដើម្បីរកទីតាំងដើម និងប្រភពរបស់វា។ បើទោះបីជាយ៉ាងណាការរើថ្មនេះ មានភាពស្មុគស្មាញខ្លះៗ ពីព្រោះវារលំគរចម្រុះគ្នាច្រើនទីតាំង ចំណែកឯថ្មខ្លះទៀត ធ្លាប់បានគេចល័តចេញពីកន្លែងដើមម្តងហើយ ដែលធ្វើឱ្យមានការលំបាកស្វែងរកទីតាំងនិងប្រភពដើម៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ លោក ភោគ ជា/យី សុថា

The working team of the Department of Conservation of Monuments and Preventive Archaeology of the APSARA National Authority is preparing to register 1656 scattered stones at the outer walls of Angkor Wat to know more about their location as roof stones or tower stones.

Archaeologist of the APSARA National Authority, An Sopheap, said that some of the stones may have been the structure of the three towers of the western gate of Angkor Wat. Some may be the top part due to the round shape, in addition, some other pieces may be the roof of the gallery, as well as pieces of sculptures such as lions, feet, legs, etc. that the French restoration team used to collect to keep here. The working team used a drone to take the photos, started to register the stones for the location ID, and documented the condition of the stones.

Mr. An Sopheap said that after the registration, the team would try to assemble the stones to find their original location and source. However, the movement of the stones was somewhat complicated because they were from many locations. In contrast, some stones have already been moved from their original location once, so it was difficult to identify their original location.

Article: Chhay Phanny
Photos: Phouk Chea / Yi Sotha

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn