អាជ្ញាធរជាតិអប្សរាបិទវគ្គបណ្តុះបណ្តាលស្តីពី៖ អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅវិទ្យាល័យហ៊ុនសែនប្រាសាទបាគង និងសាលាបឋមសិក្សាលលៃ- APSARA National Authority closes the training course on Heritage Education for students at Hun Sen Prasat Bakong High School and Lolie Primary School- 17 November 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

បន្ទាប់ពីបានចាប់ផ្តើមកម្មវិធីសិក្សា អស់រយៈពេលជាង១០ខែកន្លងមក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលកម្មវិធី អប់រំបេតិកភណ្ឌ សម្រាប់សិស្សានុសិស្សចំនួនជិត១០០នាក់ នៅវិទ្យាល័យហ៊ុនសែនប្រាសាទបាគង និងសាលាបឋមសិក្សាលលៃ។
អញ្ជើញចូលក្នុងពិធីនោះរួមមាន៖ លោក ភ័ណ្ឌ ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា លោក អ៊ុន មុណីនីតា នាយកអង្គការមរតកវប្បធម៌ខ្មែរ លោកប្រន ប្រេម នាយកវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង តំណាងអាជ្ញាធរក្នុងតំបន់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។

លោក ភ័ណ្ឌ ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ប្អូនៗ ក្មួយៗ ជាប្រជាពលរដ្ឋ ជាសិស្ស រស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិតជាមានសំណាង និងមោទកភាពជាខ្លាំង ដែលបានកើត និងរស់នៅក្នុងតំបន់នេះ។ ហើយទទួលបានការយកចិត្តទុកដាក់ ជាពិសេសការបណ្តុះបណ្តាល ទៅលើមុខវិជ្ជាបេតិកភណ្ឌ ដែលបានបង្រៀនឱ្យបានយល់ដឹងពីតម្លៃ ថែរក្សា និងអភិរក្ស សម្បត្តិបេតិកភណ្ឌជាតិ។ ព្រោះថា ប្អូនៗ និងក្មួយៗ គឺជាអ្នកដែលរស់នៅ និងបន្តវេន ថែរក្សានូវសម្បត្តិវប្បធម៌ ដែលដូនតាបានបន្សល់ទុកក្នុងពេលអនាគត។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមរតកវប្បធម៌ខ្មែរ អាជ្ញាធរមូលដ្ឋាន បានរៀបចំកម្មវិធី អប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្សនៅក្នុងតំបន់រលួស មកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគងថ្នាក់ទី១០ និងថ្នាក់ទី១១ ចំនួន៣៥នាក់ និងបឋមសិក្សាលលៃ ថ្នាក់ទី៥ និងទី៦ ចំនួន៦៥នាក់ សរុបចំនួន ១០០នាក់។ គោលបំណង ដើម្បីបង្កើនទាំងការយល់ដឹង ពីតម្លៃសម្បត្តិបេតិកភណ្ឌ ការស្រឡាញ់មរតកវប្បធម៌ និងការចូលរួមថែរក្សា។ កម្មវិធីអប់រំបេតិកភណ្ឌ ដល់សិស្សានុសិស្ស ក្រៅពីបង្រៀនទ្រឹស្តីនៅក្នុងថ្នាក់ ក៏មានកម្មសិក្សានៅតាមរមណីយដ្ឋានផ្ទាល់ ដូចជា៖ ប្រាសាទ សារមន្ទីរ កិច្ចពិធីផ្សេងៗនៅក្នុងភូមិនៃតំបន់រមណីយដ្ឋានអង្គរ និងផ្តល់ចំណេះដឹងតាមរយៈការផាត់ពណ៌ផង៕
អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ភោគ ជា

After starting the curriculum for more than 10 months, on 17 November 2023, APSARA National Authority closed the Heritage Education Program for nearly 100 students at Hun Sen Prasat Bakong High School and Lolie Primary School.
Attending the ceremony were: Mr. Phorn Phalla, Director of the Department of Administration and Personnel of the APSARA National Authority, Mr. Un Monita, Director of Khmer Cultural Heritage Organization, Mr. Pren Prem, Principal of Hun Sen Prasat Bakong High School, Local Authority, Teachers and Students.

Mr. Phorn Phalla, Director of the Department of Administration and Personnel of the APSARA National Authority said that the young students living in the Angkor area are encouraged to receive special training on heritage subjects to understand the value of preserving and conserving national heritage.

It should be noted that APSARA National Authority, in cooperation with the Khmer Cultural Heritage Organization, and the local authority has organized the heritage education program for 35 students in the Rolous area from Hun Sen Prasat Bakong High School and 65 students from Lolie Primary School to increase awareness of the value of heritage, love of cultural heritage, and participation in preservation. For this program, in addition to teaching theory in the classroom, also includes internships at the site itself, such as temples, museums, and ceremonies in the villages of the Angkor area, and provides knowledge through painting.

Article: Department of Research, Training, and Communication
Photos: Phouk Chea

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn