Monday, December 9, 2024
Latest:

អាជ្ញាធរជាតិអប្សរាកំពុងរៀបចំរបាសុវត្ថិភាព នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ក្រោយពេលបើកដំណើរការឱ្យភ្ញៀវទេសចរឆ្លងកាត់-APSARA National Authority is preparing the safety bars on the western causeway of Angkor Wat after reopening-01 November 2023

Share Post:

ដើម្បីធានាបាននូវសុវត្ថិភាព សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឆ្លងចូលទស្សនាប្រាសាទអង្គរវត្ត ក្រោយពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ អាជ្ញាធរកំពុងរៀបចំរបាសុវត្ថិភាព បង្ការគ្រោះថ្នាក់ដោយយថាហេតុណាមួយ សម្រាប់ភ្ញៀវធ្វើដំណើរនៅលើស្ពានហាលនេះ។

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា រចនាសម្ព័ន្ធរបស់ស្ពានហាល ត្រូវបានជួសជុលរួចរាល់ទាំងស្រុង នឹងបើកឱ្យភ្ញៀវជាតិ និងអន្តរជាតិ បានឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្តឡើងវិញនាពេលខាងមុខ។ ដោយគិតគូរខ្ពស់អំពីសុវត្ថិភាពរបស់ភ្ញៀវ ដែលបានផ្តោតការចាប់អារម្មណ៍ទៅតែសម្រស់របស់ស្ពាន ដែលទើបជួសជុលរួចរាល់ និងប្រាង្គប្រាសាទអង្គរវត្តដ៏ទាក់ទាញនោះ ភ្ញៀវអាចនិងភ្លេចខ្លួនដើរហួសតួស្ពាន បណ្តាលឱ្យធ្លាក់ទឹក បង្ករជាគ្រោះថ្នាក់ទៅវិញ អាជ្ញាធរជាតិអប្សរាកំពុងរៀបចំដាក់របា សុវត្ថិភាព នៅសងខាងនៃតួស្ពានហាល មានលក្ខណៈជាបង្កប់ ស្ទើតែមិនអាចមើលឃើញនិងភ្នែកឡើយ។ ប៉ុន្តែនៅពេលដើរចូលទៅកៀក ភ្ញៀវទេសចរនឹងទទួលបានការពង្ញាក់អារម្មណ៍ ឱ្យបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ។

មួយវិញទៀតឯកឧត្តមអគ្គនាយករង មានប្រសាសន៍បន្ថែមទៀតថា ដោយការព្រួយបារម្ភអំពីភាពសឹករិចរឹលរបស់ថ្ម ទៅថ្ងៃអនាគត ដោយសារកំណើនរបស់ភ្ញៀវធ្វើដំណើរឆ្លងកាត់នោះ អាជ្ញាធរជាតិអប្សរា នៅតែបន្តរក្សាទុក ស្ពានបណ្តែតទឹកឱ្យបន្តដំណើរការដដែល។ ដោយកំណត់ទិសដៅធ្វើដំណើរផ្សេងគ្នា គឺស្ពានហាលនឹងអនុញ្ញាតឱ្យភ្ញៀវធ្វើដំណើរឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្ត ស្ពានបណ្តែតទឹក នឹងជាទិសដៅសម្រាប់ភ្ញៀវចាកចេញពីទស្សនាប្រាសាទមកវិញ៕


To ensure the safety of the tourists visiting Angkor Wat after the inauguration ceremony on 04 November 2023, the APSARA National Authority is preparing to put a safety bar to prevent accidents.

H.E. Mr. Long Kosal, Deputy Director General of APSARA National Authority, said that the structure of the western causeway of Angkor Wat has been completely restored and will be open to tourists to visit Angkor Wat soon. Considering the safety of tourists, the APSARA National Authority is preparing the safety bars on both sides of the bridge, which are embedded in an almost invisible cable. But when approaching, tourists will be alerted to increase caution.

On the other hand, H.E. Mr. Long Kosal added that due to concerns about the erosion of the stones in the future due to the increase in the number of visitors passing through, the APSARA National Authority will continue to keep the floating bridge open. By setting different travel destinations, the western causeway of Angkor Wat will allow visitors to cross to visit Angkor Wat, and the floating bridge will be the destination for visitors to exit the temple.

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn