សកម្មភាពដ៏មមាញឹកនៃការស្តារពើកនៅស្រះខាងកើតប្រាសាទបន្ទាយស្រីរបស់មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា Activities of rehabilitation in the east pond of Banteay Srei Temple by APSARA National Authority- 22 September 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email


ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ បានសហការជាមួយក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យា និងនាយកដ្ឋានអភិវឌ្ឃទេសចរណ៍ និងវប្បធម៌ ដើម្បីស្តារពើកស្មៅដ៏ក្រាស់ៗ ដែលកកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹក ដូចជាកំប្លោក ស្លែរ កកនៅក្នុងទឹករយៈពេលយូរនៅក្នុងស្រះខាងកើតប្រាសាទបន្ទាយស្រី។ ការងារនេះធ្វើឡើង ដើម្បីបរិស្ថាន និងលើកកម្ពស់សោភ័ណភាពស្រស់ស្អាតឡើងវិញ ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម។

មុនពេលមានសកម្មភាពស្តារពើកស្មៅនេះ ស្ថានភាពត្រពាំងនេះមើលទៅស្ទើរតែមិនឃើញផ្ទៃទឹកសោះ ដោយសារមានពើកស្មៅដ៏ក្រាស់ៗដុះជុំជិតនៅទីនោះ។

ក្រោយពេលការងារស្តារពើកស្មៅដ៏ក្រាសនេះ រួចរាល់ អាជ្ញាធរជាតិអប្សរារំពឹងថាបរិស្ថាន និងសោភណ្ឌភាពនៅបរិវេណត្រពាំងនេះនឹងប្រែជាស្រស់ស្អាតឡើងវិញ ហើយក៏ជាទីទាកទាញ់ភ្ញៀវទេសចរមកកម្សាន្តនៅទីនោះផងដែរ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក និងព្រៃឈើ

Activities of rehabilitation in the east pond of Banteay Srei Temple by APSARA National Authority

The working teams from the Department of Water, Forestry, and Infrastructure Management, the Department of Conservation of Monuments and Preventive Archaeology , and the Department of Tourism Development and Culture removed small aquatic plants in the east pond of Banteay Srei temple. This work is done for the environment and to restore the beauty as well as to attract more tourists.

Before the weeds removal, the pond was almost invisible due to the thick weeds growing around it.

After the work to remove the thick grass, APSARA National Authority expects that the environment and beauty of the pond will be beautiful again and also attract tourists to visit there.

Article and Photos: Department of Water, Forestry and Infrastructure Management

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn