អាជ្ញាធរជាតិអប្សរាកំពុងបន្តការងារជួសជួលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ-APSARA National Authority is restoring the northern tower of Trapeang Lpeou temple- 09 August 2023

Share Post:

មន្ត្រីជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា កំពុងធ្វើការជួសជុលតួប៉មខាងជើង នៃប្រាសាទត្រពាំងល្ពៅ បន្ទាប់ពីបានធ្វើការងារជួសជុលតួប៉មផ្នែកខាងត្បួង កាលពីខែវិច្ចិកា ឆ្នាំ២០២២ និងបានបញ្ចប់ការជួសជុលក្នុងខែមីនា ឆ្នាំ២០២៣កន្លងមក។

លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ប្រាសាទត្រពាំងល្ពៅ មានតួប៉មចំនួន៣ដែលនៅឈរមានរូបរាង។ ដូច្នេះក្រុមអ្នកជំនាញបានចំណាយពេលវេលាប្រមាណ៥ខែ ដើម្បីជួសជុលតួប៉មផ្នែកខាងត្បួងរួចរាល់។ បន្ទាប់មកក្នុងខែមេសា ឆ្នាំ២០២៣ ក៏បន្តការងារជួសជុលតួប៉មផ្នែកខាងជើងវិញម្តងដើម្បីពង្រឹងរចនាសម្ពន្ធប្រាសាទឱ្យរឹងមាំឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា រចនាសម្ពន្ធនៃប្រាសាទបានបែកបាក់ ហែកចេញពីគ្នា ស្ទើរតែមិនសល់រូបរាងដើម ដោយសារកត្តាជាច្រើន។

ក្នុងដំណើរការជួសជុលប្រាសាទឥដ្ឋមួយនេះ អ្នកជំនាញបានចាប់ផ្តើមធ្វើការសិក្សាសម្រង់ប្លង់នៃប្រាសាទ និងធ្វើការពង្រឹងខឿនជញ្ជាំងឱ្យមានលំនឹង ទប់ស្កាត់ការរលុះធ្លាក់ធ្វើឱ្យបាត់បង់រូបរាងដើមរបស់ប្រាសាទ។ បន្ទាប់មក ធ្វើការសម្អាត បិទបាយអភ្ជាប់តាមស្រទាប់រហែក ដើម្បីការពារជ្រាបទឹកធ្វើយ៉ាងណាឱ្យតួប៉មនៃប្រាសាទនេះ មានភាពរឹងមាំឡើងវិញ។

លោកស្រី ឈុន រតនា អ្នកជំនាញជួសជុលប្រាសាទត្រពាំងល្ពៅ បញ្ជាក់ទៀតថា មកដល់ដើមខែសីហា ឆ្នាំ២០២៣នេះ ដំណើរការជួសជុលសម្រេចបានលទ្ធផលប្រមាណ៧០ភាគរយហើយ។ ដោយគ្រោងនឹងបញ្ចប់គម្រោងជួសជុល នាចុងឆ្នាំ២០២៣ខាងមុខនេះ។ បន្ទាប់មកនឹងចាប់ផ្តើមការងារជួសជុលប្រាង្គកណ្តាល នៃប្រាសាទត្រពាំងល្ពៅនេះជាបន្តទៀត។
ក្រោយការងារជួសជុលរួចរាល់អ្នកជំនាញរំពឹងថា តួប៉មនៃប្រាសាទត្រពាំងល្ពៅ នឹងឈររឹងមាំយូរអង្វែងទៅថ្ងៃមុខបន្តទៀត ដើម្បីជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយបានស្គាល់ និងសិក្សាស្វែងយល់។

សូមជម្រាបថា ប្រាសាទត្រពាំងល្ពៅ (ឯកសារមុនៗហៅថា ប្រាសាទត្រពាំងរពៅ) គឺជាប្រាសាទឥដ្ឋមួយមានប្រាង្គចំនួន៣បែរទៅទិសខាងកើត ហើយនៅទិសអាគ្នេយ៍មានស្នាមឥដ្ឋរៀបជាបន្ទប់ ដែលប្រហែលជាត្រូវនឹងគេសព្វថ្ងៃហៅថា «ហោត្រៃ» ត្រូវបានកសាងឡើងប្រហែលឆ្នាំ៩៤៤-៩៦៨ ក្នុងសតវត្សរ៍ទី១០ ក្នុងរាជព្រះបាទរាជេន្រ្ទវរ្ម័នទី២៕

អត្ថបទ៖ នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖ លោក យី សុថា

APSARA National Authority is restoring the northern tower of Trapeang Lpeou temple

A restoration team of the Department of Conservation of Monuments and Preventive Archaeology is restoring the northern tower of Trapeang Lpeou temple after finishing the restoration project of the southern tower in March 2023.
Ms. Chhun Ratana, an official of the Department of Conservation of Monuments and Preventive Archaeology, said that Trapeang Lpeou temple has three towers that still stand. So the experts spent about five months repairing the southern tower. Then, in April 2023, we started the restoration work of the northern tower to strengthen the temple structure after seeing that the structure was torn apart due to many factors.

In the process of repairing a brick temple, experts began to study the layout of the temple and strengthen the walls to prevent collapse. Then clean and seal the adhesive layer to prevent water seepage, making the tower of the temple strong again.
Ms. Chhun Ratana added that by the beginning of August 2023, the repair process has achieved about 70%. It is planned to complete the restoration project by the end of 2023. Then, we are going to restore the central tower of Trapeang Lpeou temple for the next project.
After the renovation work, experts expect that the towers of Trapeang Lpeou temple will stand strong for a long time and be a legacy for the next generations to know and learn.

It should be noted that Trapeang Lpeou temple (formerly known as Prasat Trapeang Peou) is a brick temple with three towers facing the east, was built around 944-968 AD in the 10th century during the reign of King Rajendravarman II.

Article: Department of Research, Training, and Communication
Photos: Yi Sotha

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn