រសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសាលសន្និសីទអង្គរនៃអាជ្ញាធរជាតិអប្សរា និស្សិតមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច ឆ្នាំទី៤ ជំនាន់ទី២៨ របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន៨៣នាក់ បានចុះទស្សនកិច្ចសិក្សាស្រាវជ្រាវនៅអាជ្ញាធរជាតិអប្សរា ក្រោមប្រធានបទសិក្សាស្រាវជ្រាវពីកត្តាបរិស្ថាន និងវប្បធម៌ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងដំណើរការគ្រប់គ្រងទេសចរណ៍ដោយនិរន្តរភាព។
ក្នុងឱកាសនោះ លោក ភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រី-បុគ្គលិកជំនាញមួយចំនួននៃអាជ្ញាធរជាតិអប្សរា ជាស្ថាប័នអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានទទួលស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់និស្សិតយ៉ាងកក់ក្តៅ និងបានធ្វើបទបង្ហាញដល់និស្សិតទាំង៨៣នាក់ បានសិក្សាស្វែងយល់អំពីប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរ និងកិច្ចការអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ក្នុងតំបន់អង្គរ៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ហ៊ុ រិទ្ធី និងលោក ម៉ូត លីណា
On 30 June 2023, at the Angkor Conference Hall of APSARA National Authority, 83 students of the Faculty of Tourism and Hospitality of the National University of Management have a study visit to APSARA National Authority under the theme: research from environmental and cultural factors to attract tourists and sustainable tourism management process.
On that occasion, Mr. Phorn Phalla, Director of the Department of Administration and Personnel, representative of H.E. Dr. HANG Peou, Director General of APSARA National Authority, as well as some officials and staff of APSARA National Authority, warmly welcomed and gave a presentation to all 83 students to learn about the Angkor environmental management system and the development of tourism and culture in the Angkor area.
Article: Mr. Yi Sotha
Photos: Hum Rithy and Mot Lina
Share:
Our Latest News
អ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុកបន្តចុះពិនិត្យការដ្ឋានជួសជុលប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក -ICC-Angkor/Sambor Prei Kuk Ad Hoc Experts Continue Inspections of Restoration Sites at Baksei Chamkrong Temple and the Western Dike of East Baray- 03 June 2026
នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមអ្នកជំនាញការអាដហុក អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានបន្តចុះពិនិត្យការងារនៅតាមការដ្ឋានជួសជុលប្រាសាទមួយចំនួនទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ រួមមានប្រាសាទបក្សីចាំក្រុង និងកំពង់ទឹកយសោតដាក។



