គណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ នៅខេត្តសៀមរាប-ICC-Angkor kicks off its 37th Technical Session in Siem Reap today- 12 June 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ)និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់ខ្លួននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តសៀមរាប។
កិច្ចប្រជុំបច្ចេកទេសនេះ ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានបារាំង និងជប៉ុនជាសហប្រធាន។
សហប្រធាននៃកិច្ចប្រជុំពេលនេះ មានលោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពី លោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។

កិច្ចប្រជុំបច្ចេកទេសថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) បានពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៦ និងកិច្ចប្រជុំពេញអង្គទី២៩ នៅខែធ្នូ ឆ្នាំ ២០២២ កន្លងមក ព្រមទាំង ពិនិត្យរបាយការណ៍សកម្មភាពក្រុមបច្ចេកទេស ការជួសជុល និងការអភិរក្ស។

ចំពោះរបាយការណ៍ដែលបានពិនិត្យក្នុងកិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងចំពោះសកម្មភាពរបស់គណកម្មាធិការចំពោះកិច្ច(AdHoc)ដែលបានចុះតាមការដ្ឋាន ចាប់តាំងពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១១ ខែមិថុនា ២០២៣ ហើយរបាយការណ៍នានានឹងដាក់បញ្ចូលទៅក្នុងកិច្ចពិភាក្សាក្នុងកិច្ចប្រជុំពេញអង្គ នៅថ្ងៃស្អែក ទី១៣ ខែមិថុនា ឆ្នាំ២០២៣៕
អត្ថបទនាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ហាប់ គឹម អាន ,លោក ហ៊ុ រិទ្ធី,លោក រដ្ឋ ផល្លីន

ICC-Angkor kicks off its 37th Technical Session in Siem Reap today

The International Coordinating Committee for the Safeguarding and Development of the Historic Sites of Angkor (ICC-Angkor) and Sambo Prei Kuk hold the 37th Technical Session on the morning of 12 June 2023 in Siem Reap.
The meeting is chaired by H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of APSARA National Authority, and co-chaired by Mr. Pierre VINCENT, Counselor for Cooperation and Cultural Affairs of the Embassy of France in Cambodia, Mr. Ichitomo TANINAI, Minister/Deputy Chief of Mission of the Embassy of Japan in Cambodia, and Mr. Sardar Umar ALAM, UNESCO Representative in Cambodia.

At the Technical Session on 12 June 2023, the ICC-Angkor discussed and monitored the implementation of the recommendations adopted in the 36th Technical Session and the 29th Plenary Meeting in December 2022, as well as reviewed the report of the repair, and conservation activities of the technical team.

The report reviewed at this meeting reflects the activities of the AdHoc experts, which visited the site from 7 to 11 June 2023, and the reports will be included in the discussion in the meeting tomorrow.

Article: Department of Research, Training, and Communication
Photos: Mr. Hab Kim An, Mr. Hum Rithy, Mr. Rath Phallin

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn