Sunday, December 8, 2024
Latest:

កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ រយៈពេល២ថ្ងៃ របស់គណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ បានបញ្ចប់ដោយជោគជ័យ ព្រមជាមួយលទ្ធផលសម្រេចបានជាទីមោទនៈ-The 37th Technical Session of the ICC-Angkor successfully concluded with proud results- 13 June 2023

Share Post:

រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ មកដល់ល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ កិច្ចប្រជុំបច្ចេកទេសលើកទី៣៧ របស់គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ)និងសំបូរព្រៃគុក បានបញ្ចប់ដោយជោគជ័យ ព្រមជាមួយលទ្ធផលសម្រេចបានគួរជាទីមោទនៈ។

កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យនេះ ស្ថិតក្រោមការដឹកនាំកិច្ចប្រជុំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ដោយមានបារាំង និងជប៉ុនជាសហប្រធាន។
សហប្រធាននៃកិច្ចប្រជុំពេលនេះ មានលោក TANINAI Ichitomo អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក Pierre VINCENT ទីប្រឹក្សាកិច្ចសហប្រតិបត្តិការវប្បធម៌ស្ថានទូតបារាំងប្រចាំកម្ពុជា និងមានការចូលរួមពី លោក Sardar Umar ALAM តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំបច្ចេកទេសថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ គណ:កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) បានពិភាក្សា និងពិនិត្យតាមដានលើការអនុវត្តអនុសាសន៍ ដែលបានអនុម័តនៅក្នុងសម័យប្រជុំបច្ចេកទេសទី៣៦ និងកិច្ចប្រជុំពេញអង្គទី២៩ នៅខែធ្នូ ឆ្នាំ ២០២២ កន្លងមក ព្រមទាំង ពិនិត្យរបាយការណ៍សកម្មភាពក្រុមបច្ចេកទេស ការជួសជុល និងការអភិរក្ស៕
អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោកហាប់ គឹមអាន,លោកហ៊ុ រិទ្ធី,លោករដ្ឋ ផល្លីន

The 37th Technical Session of the ICC-Angkor successfully concluded with proud results.

On 13 June 2023, the 37th Technical Session of the ICC-Angkor and Sambo Prey Kuk was completed with proud results.

The meeting is chaired by H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of APSARA National Authority, and Co-chairs, France, and Japan.
The meeting was co-chaired by Mr. Pierre VINCENT, Counselor for Cooperation and Cultural Affairs of the Embassy of France in Cambodia, and Mr. Ichitomo TANINAI, Minister/Deputy Chief of Mission of the Embassy of Japan in Cambodia.

It should be noted that at the 37th Technical Session on 12 June 2023, the ICC-Angkor the ICC-Angkor discussed and monitored the implementation of the recommendations adopted in the 36th Technical Session and the 29th Plenary Meeting in December 2022, as well as reviewed the report of the repair, and conservation activities of the technical team.

Article: Department of Research, Training, and Communication
Photos: Mr. Hab Kim An, Mr. Hum Rithy, Mr. Rath Phallin

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn