ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរា ចូលរួមទិវាជាតិនៃការចងចាំ ២០ ឧសភា ឆ្នាំ២០២៣  19 May 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ឯកឧត្តម គឹម សុធិន អគ្គនាយករង ដែលតំណាងឱ្យឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា រួមទាំងមន្ត្រីមួយចំនួនទៀត បានអញ្ជើញចូលរួមក្នុងទិវាជាតិនៃការចងចាំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃទី២០ ឧសភា ឆ្នាំ២០២៣ រៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នៅក្នុងវត្តទេពពោធិ៍វង្ស នាភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

ទិវាជាតិចងចាំនេះ បាននិមន្តព្រះមេគុណ និងព្រះថេរានុថេរៈ សរុបចំនួន៧៤អង្គ ដើម្បីធ្វើពិធីរាប់បាត្របង្សុកូលឧទ្ទិសរម្លឹកដល់វិញ្ញាណក្ខន្ធជនស្លូតត្រង់ខ្មែររាប់លាននាក់ ដែលបានស្លាប់ផង និងរម្លឹកដល់សោកនាដកម្មដែលរបបអាវខ្មៅប្រព្រឹត្តមកលើជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃផង។

នៅក្នុងការប្រារព្ធពិធីទិវាជាតិចងចាំឆ្នាំនេះ ក៏មានការអញ្ជើញចូលរួបជាអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុងសៀមរាប កងកម្លាំងប្រដាប់អាវុធ នគរបាល កងរាជអាវុធហត្ថតំបន់ប្រតិបត្តិការសឹករង កងពលធំអន្តរាគមន៍លេខ២ យោធភូមិភាគទី៤ ចៅសង្កាត់ទាំង១២ ប្រជាពលរដ្ឋ គរុសិស្ស សិស្សានុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជា ព្រះសង្ឃ តាជីយាយជី សរុបចំនួន១០៤២ អង្គ-នាក់។

ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរា តែងចូលរួមប្រារព្ធទិវាជាតិចងចាំ មិនដែលអាក់ខានឡើយជាមួយអាជ្ញាធរខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធ ចងចាំនូវមហាឧក្រិដ្ឋកម្មដ៏ឃោរឃៅនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ដែលដឹកនាំដោយក្រុមប៉ុលពត ព្រមទាំងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធប្រជាជនកម្ពុជាជាង៣លាននាក់ បានបាត់បង់ជីវិតយ៉ាងអាណោចអធ័ម និងអយុត្តិធម៌ជាទីបំផុត ដោយសារនយោបាយប្រល័យពូជសាសន៍របស់ក្រុមអាវខ្មៅ៕

អត្ថបទ:លោក យី សុថា
រូបភាព: ហាប់ គឹមអាន

H.E. Kim Sothin, Deputy Director General, Representative of H.E. Dr. Hang Peou, Director-General of APSARA National Authority, along with other officials, participate in the National Day of Remembrance 20 May 2023, organized by the Siem Reap Provincial Administration at Wat Tep Por Vong in Trapeang Ses village, Sangkat Kork Chak, Siem Reap city, Siem Reap province, on the morning of 19 May 2023.

This National Day of Remembrance has summoned a total of 74 monks and nuns to commemorate the millions of innocent Cambodians who died and to commemorate the tragedy of the genocidal politics of the Democratic Kampuchea regime of Pol Pot.

In celebration of this National Day, this year is also presided over by H.E. Neak Oknha Seang Nam, Member of Parliament of Siem Reap, H.E. An Khun, Chairman of the Siem Reap Provincial Council and H.E. Tea Seiha, Governor of the Siem Reap province. government officials, monks, students and the local villagers about 1042 people.

Every year, the APSARA Authority celebrates the National Day of Remembrance with the Siem Reap Provincial Authority and relevant institutions in remembrance of the atrocities of the Democratic Kampuchea (Khmer Rouge) regime led by Pol Pot. Dedicated to the souls of more than three million Cambodians, they lost their lives in the most tragic due to the genocidal policies of the Pol Pot regime.

Article: Yi Sotha
Photos: Hap Kim An

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn