ដើម្បីឱ្យតាមដងកសិន្ធុ ក្នុងតំបន់រមណីយដ្ឋានអង្គរ មើលទៅមានភាពស្រស់ស្អាត ជាទីគយគនរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាប្រចាំក្រុមការងារសម្អាតនៃអាជ្ញាធរជាតិអប្សរា តែងតែធ្វើសកម្មភាពសម្អាត រុក្ខជាតិទាំងតូចធំ ជាពិសេសរុក្ខជាតិទឹកនានាមាន៖ ចក ស្មៅ និងស្លែរជាដើម ចេញពីក្នុងកសិន្ធុ។
នេះជាការរួមចំណែកមួយ ក្នុងចំណោមកិច្ចការជាច្រើនទៀត ដែលក្រុមការងារសម្អាតកំពុងធ្វើ ជាប្រចាំ ក្នុងន័យដើម្បីថែរក្សាសោភ័ណភាព បរិស្ថាន អនាម័យក្នុងតំបន់អង្គរ ឱ្យកាន់តែមានភាពស្រស់ស្អាត ស័ក្ដសមជាបេតិកភណ្ឌរបស់មនុស្សជាតិ៕
To make the Angkor area look beautiful, the cleaning team of APSARA National Authority always clears the vegetation regularly, especially aquatic plants, such as water lettuce, water moss, and glass, from the temple’s moat.
This is one of the many contributions that the cleaning team is doing regularly to maintain the beauty and clean environment in the Angkor area to be more beautiful and worthy as a world heritage.
Share:
Our Latest News

អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិបរិស្ថានអ៊ីអន ដាំដើមឈើចំនួន១ម៉ឺនដើម នៅរមណីយដ្ឋានអង្គរ -APSARA National Authority and AEON Environmental Foundation Collaborate to Plant 10,000 Trees at Angkor Site - 06 July 2025
កាលពីថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរាសហការជាមួយមូលនិធិបរិស្ថានអ៊ីអន (AEON Environmental Foundation) បានរួមគ្នាដាំដើមឈើលើកទី១ ចំនួន១ម៉ឺនដើម ក្នុងផ្ទៃដីទំហំ៥ហិកតា លើផ្ទៃដីសរុបទំហំ១៨ហិកតា សម្រាប់រយៈពេល៥ឆ្នាំ នៃគម្រោងឧទ្យានធម្មជាតិអង្គរ-អ៊ីអន (ANGKOR – AEON NATURE PARK)