អាជ្ញាធរជាតិអប្សរា បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសជូនបុគ្គលិក និងភ្នាក់ងារថ្មីដែលចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរាក្នុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ -APSARA National Authority launches an orientation training for its new staff and agents- 2 February 2023

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

នៅសាលសន្និសិទ្ធអង្គរនៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសជូនបុគ្គលិក និងភ្នាក់ងារថ្មីដែលចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរា ក្នុងឆ្នាំ២០២២ និងដើមឆ្នាំ២០២៣ មកពី៥នាយកដ្ឋានមានដូចជា នាយកដ្ឋានសណ្តាប់ធ្នាប់ នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌ និងសហគមន៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ សរុបចំនួន៧៩នាក់ ដើម្បីបង្កើននូវចំណេះដឹង និងជំនាញបន្ថែមទៀតឱ្យបានកាតន់ល្អតែល្អប្រសើរ ដែលអាចយកទៅអនុវត្តតាមជំនាញរបស់បាន។

នៅក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលតម្រង់ទិសនេះដែរ មានធ្វើបទបង្ហាញដោយវាគ្មិនជំនាញរបស់អាជ្ញាធរជាតិអប្សរាស្តីអំពី អាជ្ញាធរជាតិអប្សរា និងការគ្រប់គ្រងតំបន់ឧទ្យានអង្គរ ការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍ ការងារនាយកដ្ឋានសណ្តាប់ធ្នាប់ ការងារអភិរក្ស និងជួសជុលប្រាសាទ និងប្រព័ន្ធគ្រប់គ្រងបរិស្ថានអង្គរជាដើម។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលតម្រង់ទិសខាងលើ អញ្ចើញចូលរួមជាអធិបតីដោយឯកឧត្តម សុខ លក្ខិណា អ្នកតំណាងគ្រប់គ្រងបរិស្ថានអង្គរ និងតំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា៕

អត្ថបទ៖ យី សុថា
រូបភាព៖ ហ៊ុ រិទ្ធី

 

At the Angkor Conference Hall of APSARA National Authority on 02 February 2023, the orientation training for new staff and agents who joined the APSARA National Authority in 2022 and early 2023 from five departments, including the Department of Public Order, Department of Land Management, Urban Heritage and Community, Department of Tourism Development and Culture, Department of Water, Forestry and Infrastructure Management, a total of 79 people to increase their knowledge and skills.

In this training program, there are presentations by experts on APSARA National Authority and Angkor Park Management, Tourism Management, and Development, the duty of the Department of Public Order, Temple Preservation and Restoration, Angkor Environmental Management System, and so on.

It should be noted that the above orientation training is chaired by H.E Mr. Sok Leakena, Representative of H.E Dr.Hang Peou, the Director-General of APSARA National Authority.

Article: Yi Sotha
Photos: Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn