Sunday, December 8, 2024
Latest:

ពលរដ្ឋជាច្រើនបង្ហាញអារម្មណ៍រីករាយ ពេលបានទស្សនាការរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរ Many residents to appreciate and enjoy the Thanks Angkor Event -16 December 2022

Share Post:


ព្រឹត្តិការណ៍រំលឹកគុណអង្គរ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២២បានប្រព្រឹត្តទៅយ៉ាងឱឡារិកអធិកអធម។

ក្រៅតែពីការរៀបចំ ឱ្យមានការសម្តែងសិល្បៈអរូបី បង្ហាញក្បាច់គុនល្បុកត្តោ អាយ៉ៃឆ្លើយឆ្លង សិល្បៈល្ខោនស្រមោលស្បែកធំ និងរបាំជាច្រើន មកអាជ្ញាធរជាតិអប្សរា ក៏បានរៀបចំស្ដង់ពិព័រណ៍ សមិទ្ធផលការងារដ៏ធំធេងរយៈពេល៣០ឆ្នាំ លើការងារសំខាន់ៗមួយចំនួនក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ដោយចិរភាពនៃរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរនៅមុខប្រាសាទអង្គរវត្ត សម្រាប់ឱ្យពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកំសាន្តដោយសេរី និងស្វែងយល់ដែរ។

អ្នកស្រី សូ វីឡែន ដែលបានមកទស្សនាសិល្បៈល្ខោនស្រមោលស្បែកធំ នៅអតីតអង្គភាពនគរបាលការពារបេតិកភណ្ឌ មុខបរិវេណប្រាសាទអង្គរវត្ត នារាត្រីចុងក្រោយនៃព្រឹត្តិការណ៍រំលឹកគុណអង្គរបានបង្ហាញអារម្មណ៍ថា នេះជាលើកទី១ហើយ ដែលបានមើលសិល្បៈស្រមោលស្បែកធំដោយផ្ទាល់។ គ្រួសាររបស់អ្នកស្រី បានមកមើលទាំងអស់គ្នា មានកូនៗ និងស្វាមីមកជាមួយផង។ អ្នកស្រីមានចិត្តរំភើប និងអរគុណអាជ្ញាធរជាតិអប្សរាដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងឱ្យមហាជនបានទស្សនា។

លោក លី ហួរ ជាអ្នករស់នៅក្នុងឃុំកំពង់ក្តី ស្រុកជីក្រែង ហើយបានមកទស្សនាការសំដែងសិល្បៈដែរនោះ បង្ហាញអារម្មណ៍ថាសិល្បៈស្រមោលស្បែកធំ ពិតជាអស្ចារ្យ។ការបានមើលផ្ទាល់ លោកចាប់អារម្មណ៍ខ្លាំងជាងគេ គឺភ្នក់ភ្លើងដុត ឆេះសន្ធោរសន្ធៅហាក់ដូចជាស្ថិតនៅក្នុងសម័យបុរាណកាល។ ព្រឹត្តិការណ៍រំលឹកគុណអង្គរ មានសារៈសំខាន់ជាច្រើន ពីព្រោះ អង្គរវត្តជាសម្បត្តិមហាសាលរបស់កម្ពុជា ព្រមទាំងផ្សារភ្ជាប់ ការផ្សារភ្ជាប់គ្នារវាងវប្បធម៌អរូបី និងរូបបីរបស់ខ្មែរយើង ព្រោះការបង្ហាញអំពីវប្បធម៌ជាច្រើន អាចនឹងធ្វើឱ្យកូនខ្មែរបានឃើញ បានស្គាល់ ចងចាំ ព្រមទាំងចាប់ចិត្តស្រឡាញ់ ហើយបណ្ដុះគំនិតនាំគ្នាថែរក្សានិងអភរិក្សបន្តវេន ឱ្យបានគង់វង្សជាយូរអង្វែងតទៅទៀត៕

 

The three-day Thanks Angkor Event, 14 to 16 December 2022, was held smoothly with great success. In addition to arranging art performances, martial arts: Kun Lbokator, Ayai, shadow puppets performance called Sbek Thom, and traditional dances, the APSARA National Authority has also organized the exhibition of the great achievements of the APSARA National Authority over the past 30 years on some of the important works in the conservation and sustainable development at the Angkor site in front of Angkor Wat for the public, as well as national and international tourists to participate freely.

Ms. So Vilen, a resident who came to enjoy the shadow puppet performance in front of the Angkor Wat temple last night, expressed her feeling that this was the first time she had seen the shadow puppet performance on the live stage. She came here with her husband and children. She was excited and thanked the APSARA National Authority for organizing this event for the public to enjoy.

Mr. Ly Hour, a resident of Kampong Kdei commune, said that the shadow puppet performance was great. In ancient times. Angkor Wat commemoration is very important because Angkor Wat was a great treasure of Cambodia and the display of our culture could make this generation see and remember it as well as help protect and conserve this cultural treasure for the next generations.

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn