Sunday, December 8, 2024
Latest:

អាយស៊ីស៊ី-អង្គរ នឹងបើកកិច្ចប្រជុំបច្ចេកទេសលើក៣៦ និងកិច្ចប្រជុំពេញអង្គលើកទី២៩ នៅពាក់កណ្តាលខែធ្នូខាងមុខនេះ-ICC-Angkor to hold its 36th Technical Session and 29th Plenary Session in Mid-December-05 December 2022

Share Post:

គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) នឹងបើកកិច្ចប្រជុំបច្ចេកទេសលើកទី៣៦ និងកិច្ចប្រជុំពេញអង្គលើកទី២៩ របស់ខ្លួននៅថ្ងៃទី១៥ដល់១៦ ខែធ្នូ ឆ្នាំ២០២២ នាសណ្ឋាគារសូហ្វីតែល អង្គរភូគីត្រា ខេត្តសៀមរាប។

កិច្ចប្រជុំទាំងពីរនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធរជាតិអប្សរា ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា រួមនឹងសហប្រធានគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ដែលមានឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសបារាំងប្រចាំប្រទេសកម្ពុជា និងឯកឧត្តម ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា។

របៀបវារ:នៃកិច្ចប្រជុំទាំងពីរអង្គនេះ នឹងផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចជា៖ តាមដានការអនុវត្តអនុសាសន៍កិច្ចប្រជុំកន្លងមក អំពីកិច្ចការអភិរក្សជួសជុល និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ របាយការណ៍សកម្មភាពស្តីអំពីការងារអភិរក្ស និងកិច្ចការស្រាវជ្រាវបុរាណវិទ្យា។

សូមបញ្ជាក់ថា អាយស៊ីស៊ី-អង្គរ រៀបចំកិច្ចប្រជុំរបស់ខ្លួនពីរដងក្នុង១ឆ្នាំ ម្តងជាមួយសមាជិក គឺកិច្ចប្រជុំពេញអង្គ និងម្តងទៀត គឺកិច្ចប្រជុំបច្ចេកទេស៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាពឯកសារ៖ លោក ហ៊ុ រិទ្ធី

The International Committee for the Coordination of the Protection and Development of the Angkor Historic Site (ICC-Angkor) will hold its 36th Technical Session and 29th Plenary Session on 15-16 December 2022 at Sofitel Angkor Hotel, Siem Reap Province.

Both meetings are chaired by H.E. Dr. Phoeurng Sackona, Minister of Culture and Fine Arts and President of the Board of APSARA National Authority on behalf of the Royal Government of Cambodia and the Co-Chair of the ICC-Angkor, the Ambassador of France to Cambodia and the Ambassador of Japan to Cambodia.

The agenda of the two meetings will focus on many key points, such as: monitoring the implementation of previous meetings’ recommendations on conservation, restoration, and sustainable development in the Angkor site, activity reports on conservation, and archeological research.

It should be noted that ICC-Angkor organizes both meetings twice a year with its members, the Technical Session and Plenary Session

Article: Chhay Phanny
Photos: Mr. Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn

Share:

Facebook
Twitter
Pinterest
LinkedIn