អាជ្ញាធរជាតិអប្សរាបន្តចែកអំណោយសប្បុរសធម៌ដែលជាជំនួយរបស់មូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ (CFCHC) ជូនសិស្សានុសិស្សក្នុងតំបន់រមណីយដ្ឋានអង្គរ-APSARA National Authority continued to distribute charitable donations from the China Foundation for Cultural Heritage Conservation (CFCHC) to students in the Angkor site-01 December 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកព្រហ្ម សំអ៊ាន អនុប្រធាននាយកដ្ឋានហិរញ្ញកិច្ច និងគណនេយ្យ នៃអាជ្ញាធរជាតិអប្សរា តំណាង ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះចែកអំណោយសប្បុរសធម៌ដែលជាជំនួយរបស់មូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ (CFCHC) ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាលាងដៃ ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាបសម្រាប់កម្មវិធីពេលព្រឹក និងនៅសាលាបឋមសិក្សាគោកគ្រើល ស្ថិតក្នុងភូមិគោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាបសម្រាប់កម្មវិធីពេលរសៀល ក្នុងនោះសាលាបឋមសិក្សាលាងដៃមានសិស្សចំនួន ៣៧៥ នាក់ និងសាលាបឋមសិក្សាគោកគ្រើលមានសិស្សចំនួន ១៥២ នាក់ សរុបចំនួន ៥២៧ នាក់។

កម្មវិធីចែកអំណោយសប្បុរសធម៌នេះ ក៏មានការចូលរួមផងដែរ ពីសំណាក់លោកគឿន កើប មេឃុំលាងដៃ លោកនាយកសាលាបឋមសិក្សាលាងដៃ លោកនាយកសាលាបឋមសិក្សាគោកគ្រើល លោកមេភូមិលាងដៃ លោកមេភូមិគោលគ្រើល និងមន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរាពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ជូនថាមូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ (CFCHC) បាលផ្តល់ជំនួយមនុស្សធម៌ជូនអាជ្ញាធរជាតិអប្សរាចំនួន ២០០០ ឃីត ដើម្បីចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងរមណីយដ្ឋានអង្គរចំនួន២០០០ គ្រួសារ ក្នុងនោះរួមមានសម្ភារសិក្សា និងសម្ភារការពារជំងឺឆ្លងកូវីដ-១៩។

រូបភាព៖ហាប់ គឹមអាន/ភោគ ជា

APSARA National Authority continued to distribute charitable donations from the China Foundation for Cultural Heritage Conservation (CFCHC) to students in the Angkor site

On 30 November 2022, Mr. Prom Sam Ean, Deputy Director of the Department of Finance and Accounting, representative of H.E. Dr. Hang Peou, Director General of APSARA National Authority, distributed a charitable donation from the China Foundation for Cultural Heritage Conservation (CFCHC) to 375 students at Leang Dai primary school in Leang Dai Village, Leang Dai Commune, Angkor Thom District and for 152 students at Kork Kreul primary school in Kork Kreul Village, Leang Dai Commune, Angkor Thom District.

It should be noted that the China Foundation for Cultural Heritage Conservation (CFCHC) provided 2,000 kits of humanitarian aid to the APSARA National Authority to distribute to 2,000 families in the Angkor site, including school supplies and materials to prevent Covid-19.

Photos: Hap Kim An/ Phouk Chea

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn