ខ្លោងទ្វារខាងកើតនៃអគារព្រះឥសូរក្នុងប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរឆ្លងកាត់ឡើងវិញក្រោយបញ្ចប់ការងារជួសជុល-The East Gopura of Shiva Complex in Preah Khan temple to be reopened to tourists after the restoration-13 October 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

ខ្លោងទ្វារអគារព្រះឥសូរដែលស្ថិតនៅជ្រុងឥសាននៃប្រាង្គកណ្តាលរបស់ប្រាសាទព្រះខ័ន គ្រោងនឹងបើកឱ្យភ្ញៀវទេសចរដើរឆ្លងកាត់ឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការមួយរយៈពេល ដើម្បីធ្វើការងារជួសជុល។

លោកជា សារិទ្ធិ បុរាណវិទូ និងជាប្រធានការដ្ឋានជួសជុលខ្លោងទ្វារអគារព្រះឥសូរ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ក្រុមអ្នកជំនាញបានចាប់ផ្តើមដំណើរការជួសជុលខ្លោងទ្វារនេះ តាំងពីអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០២១ មកដល់បច្ចុប្បន្ននេះក្រុមការងារបានបញ្ជប់ការជួសជុល។ លោកបន្តថា ការជួសជុលចាប់ផ្តើមពីការសិក្សាស្រាវជ្រាវឯកសារពាក់ព័ន្ធកិច្ចការអភិរក្សកន្លងមក ធ្វើសម្រង់ប្លង់ ចុះបញ្ជើថ្ម ស្វែងរកថ្ម រៀបផ្គុំថ្មសាកល្បង វាស់ស្ទង់ សិក្សាវាយតម្លៃស្ថានភាពសំណង់ដែលរងការខូចខាត ធ្វើវិភាគ ហើយកំណត់នូវវិធីសាស្ត្រដើម្បីជួសជុល។ បន្ទាប់មក រៀបចំរបាយការណ៍ដាក់ឆ្លងគណកម្មាធិការសម្របសម្រួលបច្ចេកទេសអង្គរ (ICC-Angkor)។ ក្រោយទទួលបានអនុសាសន៍ពីអ្នកជំនាញការ Ad hoc នៃអង្គការយូណេស្កូ ក្រុមការងារចាប់ផ្តើមរុះរើត្រង់ផ្នែករងការខូចខាត ហើយប្រឈមនឹងដួលរលំ។ ធ្វើកំណាយសិក្សាពិនិត្យស្ថានភាពគ្រឹះ ហើយជួសជុលពង្រឹងគ្រឹះនិងជើងតាង។

លោកបន្តទៀតថា អគារនេះមានសសរចំនួន២៤ ហើយស្រុតស្ទើរតែទាំងអស់ ចំណែករចនាសម្ព័ន្ធសំណង់ទ្រេតខ្លាំង ប្រឈមនឹងដួលរលំ។ កិច្ចការបន្ត គឺជួសជុលពង្រឹងគ្រឹះ និងជើងតាង (ដូរថ្មដែលពុកផុយ ជំនួសដោយថ្មបាយក្រៀមថ្មី ចំពោះថ្មដែលមានគុណភាពល្អរក្សាទុកដដែល) បន្ទាប់មករៀបផ្គុំសសរ ធ្នឹម និងដំបូល។
លោកបន្តទៀតថា ក្រោយពីការងារជួសជុលរួច អាជ្ញាធរជាតិអប្សរារំពឹងថា នឹងបើកវង់ទស្សនាឱ្យបានទូលំទូលាយជាងមុន ព្រោះពេលកន្លងមកអគារនេះត្រូវបិទមិនឱ្យភ្ញៀវឆ្លងកាត់។
លោកបានបញ្ជាក់បន្ថែមថា សំណង់ខ្លោងទ្វារអគារព្រះឥសូរ មានលក្ខណៈខុសប្លែកពីសំណង់ផ្សេងៗនៅក្នុងប្រាសាទព្រះខ័ន មានច្រកចេញបើកចំហរគ្រប់ទិស គ្មានជញ្ជាំង ហើយមានដំបូលគ្របពីលើសសរចំនួន២៤ដើម។

សូមជម្រាបដែរថា រចនាសម្ព័ន្ធខ្លោងទ្វារខាងកើតនៃអគារព្រះឥសូរធ្លាប់បានរៀបចំទល់ទ្រ ដោយការទល់ទ្រនល់និងធ្នឹមអំពីបេតុងនៅឆ្នាំ១៩២៨ ដោយក្រុមអភិរក្សអង្គរនៃសាលាបារាំងចុងបូព៍ា និងនៅឆ្នាំ២០០២ អាជ្ញាធរជាតិអប្សរាបានសិក្សា និងធ្វើការទល់ទ្រ នូវរចនាសម្ព័ន្ធដែលប្រឈមនិងដួលរលំ៕
អត្ថបទ៖នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖នាយកដ្ឋានអភិក្សប្រាសាទ និងបុរាណវិទ្យា

The East Gopura of Shiva Complex in Preah Khan temple to be reopened to tourists after the restoration

The Gopura of Shiva Complex, located at the northeast corner of the central tower of Preah Khan temple, is set to be reopened to tourists after the restoration.

Chea Sarith, an archaeologist of the APSARA National Authority, said that the restoration team had begun restoring this gate in early November 2021, and recently the team has completed the renovation. He added that the restoration project started from the study of documents related to conservation work in the past, quoting the layout, registering the stones, finding the missing stones, assembling the stones, assessing the condition of the damaged building, and analyzing as well as determining the method to restore. Then prepare a report to submit to the ICC-Angkor. After receiving recommendations from Ad hoc experts of UNESCO, the team began dismantling the damaged area to restore it.

Mr. Sarith confirmed that this Shiva Complex has 24 pillars, which almost all collapsed, while the structure is tilted to collapse as well. The next task is to strengthen the foundation (replace the decayed stones with new laterites) and then assemble the pillars, beams, and roof.
He added that the construction of the Shiva Complex is different from other structures in the Preah Khan temple, with open entrances in all directions, no walls, and a roof covered with 24 pillars. After the renovation work, APSARA National Authority expects to reopen this complex to tourists soon.

It should be noted that The East Gopura of Shiva Complex was once restored by EFEO in 1928 using concrete beams that supported the structure, and then in 2002, the APSARA National Authority studied to restore the structures that will collapse.

Article: Department of Research, Training, and Communication
Photos: Department of Conservation of Monuments and Preventive Archaeology

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn