Thursday, May 23, 2024
Latest:

ព្រឹត្តិការណ៍សមរាត្រី Autumnal Equinox នឹងឈានមកដល់នៅថ្ងៃស្អែក ទី២២ ខែកញ្ញាឆ្នាំ២០២២-Autumnal Equinox will arrive tomorrow, 22 September 2022-21 September 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
Autumnal Equinox នឹងឈានមកដល់នៅថ្ងៃស្អែក ទី២២ ខែកញ្ញាឆ្នាំ២០២២ នេះហើយ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា នាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី២២ ខែកញ្ញា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។ ប៉ុន្តែអាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះ ប្រហែលជាយើងមិនអាចបានឃើញព្រឹត្តការណ៍នេះដូចរាល់ឆ្នាំទេ។
លើសពីនេះទៅទៀត ព្រឹត្តិការណ៍សមរាត្រីនាខែកញ្ញានេះ ត្រូវចំវេលាដែលខ្មែរកំពុងបោះបាយបិណ្ឌ ហើយគាប់ជួននឹងសេចក្តីមានចែងក្នុងសិលាចារឹកថ្នល់បារាយណ៍ K279 នាចុងសតវត្សរ៍ទី៩​បានអនុញ្ញាតឲ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រីដែរ៕
អត្ថបទ: យី សុថា
រូបភាព: ហ៊ុំ រិទ្ធី រដ្ឋ ផល្លីន
Autumnal Equinox will arrive tomorrow, 22 September 2022
The Autumnal Equinox will arrive tomorrow, 22 September 2022. Mr. Im Sokrithy, an archaeologist and director of the Department of Research, Training, and Communication said that at 6:30 am on 22 September, the sun will rise at the top of Angkor Wat, when day and night are approximately equal in length, in September and March. But with unfavorable weather this week, we may not be able to see this event like every year.
In addition, this September’s Equinox event coincides with the time when the Khmer people are throwing Bai Ben, and following the inscription on the K279 inscription at the end of the 9th century, it is allowed to throw Bai Ben on Equinox night.
Article: Yi Sotha
Photo: Hum Rithy, Rath Phallin

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn