ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលតួនិរតីរបស់ប្រាសាទលលៃ ដែលមានសភាពទ្រុឌទ្រោម ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។
ការងារជួសជុលដែលបានចាប់ផ្តើមពីខែមិនាឆ្នាំ២០២២មកនោះ ដល់ពេលនេះសម្រេចបានជាង៦០ភាគរយហើយ។ ចំពោះការងារដែលនៅសេសសល់មួយចំនួនទៀតដូចជា ជួសជុលពង្រឹងរចនាសម្ពន្ធជញ្ជាំងផ្នែកខាងលើ បិទស្នាមប្រេះតាមជញ្ជាំងដើម្បីការពារជម្រាបទឹក និងធ្វើគ្រោងដែកពីខាងក្នុង ដើម្បីទប់ទ្រលំនឹងតួប្រាសាទ គ្រោងនឹងបញ្ចប់មុនដំណាច់ឆ្នាំ២០២២ខាងមុខ។
អត្ថបទ ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហ៊ុ រិទ្ធី
APSARA National Authority’s restoration team is restoring the dilapidated southwestern tower of the Lolei temple, which began in March 2022. So far, more than 60 percent of the restoration work has been completed. Some of the remaining work, such as repairing and strengthening the structure of the upper wall, sealing the cracks in the wall to prevent water seepage, and making a steel frame from the inside to maintain the balance of the temple, is scheduled to be completed by the end of 2022.
Article: Department of Communication
Photos: Mr. Hum Rithy
Share:
Our Latest News

រានហាល និងបង្កាន់ដៃនាគទិសពាយ័ព្យប្រាសាទបន្ទាយសំរ៉ែជួសជុលរួចរាល់ហើយ-The northwestern section and Naga balustrade of Banteay Samre Temple’s terrace have been restored - 25 April 2025
ក្រុមការងារអាជ្ញាធរជាតិអប្សរា សហការឧបត្ថម្ភជាមួយស្ថាប័នGIZ របស់អាល្លឺម៉ង់ បានបញ្ចប់ការងារជួសជុលរានហាល និងបង្កាន់ដៃនាគ ទិសពាយ័ព្យនៃប្រាសាទបន្ទាយសំរ៉ែ បន្ទាប់ពីចាប់ផ្តើមដំណើរការសិក្សា ជួសជុល និងអភិរក្សរយៈពេលជាង ២ឆ្នាំមកនេះ។