Saturday, July 27, 2024
Latest:

អាជ្ញាធរជាតិអប្សរា បំពេញបន្ថែមលើការងារជួសជុល កែលម្អខ្លោងទ្វារប្រាសាទតានៃឱ្យកាន់តែប្រសើរឡើង-APSARA National Authority to complement the remaining restoration work of the Ta Nei temple’s gate-15 June 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

អាជ្ញាធរជាតិអប្សរា តាមរយៈនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបំពេញបន្ថែមលើការងារជួសជុលកែលម្អខ្លោងទ្វារខាងកើតរបស់ប្រាសាទតានៃ មានដូចជា ការងារដាប់ឆ្លាក់សសរពេជ្រទាំង៤ជ្រុងនៃខ្លោងទ្វារខាងកើតប្រាសាទតានៃ ដែលបានបន្ថែមថ្មថ្មី ជំនួសថ្មចាស់ដែលបាត់បង់ និងខូចខាតមិនអាចប្រើវិញបាន ដើម្បីរក្សាលំនឹងរបស់ប្រាសាទទាំងមូល និងបំពេញបន្ថែមនូវប្រឡោះតូចៗនៅតាមដំបូលការពារការជ្រាបទឹក និងរៀបចំប្រព័ន្ធបង្ហូរទឹកចេញពីខ្លោងទ្វារ។ ក្នុងនោះ ក្រុមការងារបានដាប់ឆ្លាក់ជាទម្រង់ក្បាច់ផ្សេងៗនៅតាមសសរនីមួយៗ និងបិតបាយអរត្រង់ចន្លោះមុខតំណថ្មដំបូលជៀសវាងការជ្រាបទឹកបណ្តាលឱ្យមានហានិភ័យដល់គ្រឹះប្រាសាទ ព្រមទាំងកំណាយរៀបចំប្រព័ន្ធរំដោះទឹកភ្លៀងពីបរិវេណខ្លោងទ្វារ។

លោក ថៃ ឌីយ៉ាម៉ង់ ស្ថាបក្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ មានប្រសាសន៍ថា ការជួសជុលរយៈពេល១ខែ ដែលចាប់ដំណើរការនៅដើមខែមិថុនា ឆ្នាំ២០២២ គ្រោងនឹងបញ្ចប់ចុងខែមិថុនាខាងមុខនេះ។ អ្នកជំនាញរូបនេះបន្តទៀតថា ការជួសជុលបានផ្តោតសំខាន់ទៅលើការងារដាប់ឆ្លាក់ក្បាច់ចម្លាក់សសរពេជ្រដែលប្រើប្រាស់ថ្មថ្មីជំនួសថ្មចាស់ដែលបានបាត់បង់ និងខូចខាត រួមទាំងដាប់តម្រិមថ្មដំបូល និងបិតភ្ជាប់មុខតំណថ្ម ការពារជម្រាបទឹកភ្លៀង ក្នុងនោះក៏មានរៀបចំប្រព័ន្ធរំដោះទឹកភ្លៀងពីបរិវេណតួខ្លោងទ្វារជាដើម។

លោក ថៃ ឌីយ៉ាម៉ង់ បញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការងារទាំងនេះរួចរាល់នឹងបង្កើនសោភ័ណភាពប្រណិតមួយកម្រិតទៀត ពិសេសធានាបាននូវភាពគង់វង្សយូរអង្វែងរបស់ខ្លោងទ្វារប្រាសាទតានៃនេះផង។

សូមបញ្ជាក់ថា ការជួសជុលខ្លោងទ្វារខាងកើតប្រាសាទតានៃ ចាប់ផ្តើមតាំងពីឆ្នាំ២០១៩ និងបានបញ្ចប់នៅចុងឆ្នាំ២០២០កន្លងទៅ។ បញ្ហាប្រឈមខ្លាំងរបស់ខ្លោងទ្វារខាងកើតប្រាសាទតានៃ គឺរចនាសម្ពន្ធរទាំងមូលរបស់ខ្លោងទ្វារតែម្តង ដោយមូលហេតុឬស និងដើមឈើធ្វើឱ្យគ្រឹះរំកិលចេញពីទីតាំងដើម បណ្តាលឱ្យថ្មជញ្ជាំងហែកចេញពីគ្នានឹងអាចបាក់រលំ។ ឯដំបូលថ្មបានជ្រុះធ្លាក់ស្ទើរទាំងស្រុង ហើយការជួសជុលនេះ ដោយប្រើបច្ចេកទេសអាណាស្ទីឡូ (anastylosis)៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក យី សុថា

APSARA National Authority to complement the remaining restoration work of the Ta Nei temple’s gate

The Department of Conservation of Monuments and Preventive Archaeology is complementing the restoration work on the east gate of Ta Nei temple, including the carving of the four colonettes of the gate, which has added new stones to replace the missing or damaged ones to maintain the balance of the entire gate as well as to plaster the roof to prevent water seepage and arrange drainage from the gates. The team carved various carvings on each colonette and put mortar in the gape of connection stones of the roof to avoid water infiltration, which poses a risk to the gate foundation, as well as the excavation system to release rainwater from the gate area.

Thai Dimong, Architect of the Department of Temple Preservation in Angkor Park and Preventive Archeology, said the one-month renovation, which began in early June 2022, is scheduled to finish by the end of June. He added that the renovation focused on the work of carving colonettes to replace the lost and damaged old stone, including the roof stone, and the sealing of the stone structure to protect against rain, including setting up a system to release rainwater from the area of the gate.

Mr. Thai Diamond stated that the completion of these works will increase the beauty of the gate to another level, especially to ensure its longevity of this gate.

It should be noted that the restoration of the Ta Nei temple’s east gate started in 2019 and was completed by the end of 2020. The biggest challenge of the east gate of Ta Nei temple is the whole structure of the gate itself because the roots and trees cause the foundation to move from its original position, causing the stone wall to tear apart and collapse. The stone roof collapsed almost completely and the restoration was done using the anastylosis technique.

Article: Miss Chhay Phanny
Photos: Mr. Yi Sotha

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn