ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលតួប៉មខាងត្បូងប្រាសាទបាតជុំ ដែលមានសភាពទ្រុឌទ្រោម ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។
ការងារជួសជុលដែលបានចាប់ផ្តើមពីខែមីនាឆ្នាំ២០២២មកនោះ ដល់ពេលនេះសម្រេចបានជាង៥០ភាគរយហើយ។ ដោយឡែកការងារនៅសេសសល់ដូចជា ជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងត្បូងឆៀងខាងកើត បិទភ្ជាប់ឡើងវិញស្នាមប្រេះនៅតាមជញ្ជាំងខាងក្នុង និងធ្វើការពង្រឹងរចនាសម្ពន្ធខឿនថ្មបាយក្រៀមផ្នែកខាងក្រោមនៃតួប៉ម គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២២ខាងមុខ។
APSARA National Authority restoring the south tower of Bat Chum temple
The restoration team of APSARA National Authority is restoring the dilapidated south tower of Bat Chum temple, which began in March 2022. So far, more than 50 percent of the restoration work has been completed. The remaining work, such as repairing and reinforcing the brick walls on the southeast side, re-sealing the cracks in the inner walls, and reinforcing the laterite structure of the lower part of the tower, is scheduled to finish by the end of 2022.
Article: Department of Communication
Photos: Mr. Hum Rithy
Share:
Our Latest News
ទឹកភ្លៀងជាង៦០លានម៉ែត្រត្រីគុណត្រូវបានប្រមូលទុកនៅតំបន់រមណីយដ្ឋានអង្គរនារដូវវស្សានេះ-More than 60 million cubic meters of rainwater were collected at the Angkor site during this rainy season- 07 November 2024
ទោះបីស្ថានភាពទឹកភ្លៀងឆ្នាំនេះមានការអូសបន្លាយ និងមិនទៀងទាត់យ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរជាតិអប្សរា បានរៀបចំប្រមែប្រមូលទឹកពេញអាងស្ដុកទឹកទាំងអស់ដែលមានក្នុង តំបន់រមណីយដ្ឋានអង្គរ។