Day: May 27, 2022

News 2022

ក្រុមហ៊ុន ជេនីស៊ីសហូមសឹបផ្លាយ និងក្រុមហ៊ុន JOMOO KITCHEN & BATH ឧបត្តម្ភសម្ភារៈបន្ទប់ទឹកជូនដល់អាជ្ញាធរជាតិអប្សរា-GENESIS HOME SUPPLY AND JOMOO KITCHEN & BATH to provide the bathroom equipment to APSARA National Authority-27 May 2022

រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង និងសហការី ទទួលជួប លោក ឃឹម ចាន់ថុល ប្រធានគ្រប់គ្រងផ្នែកលក់ និងទីផ្សារ ដែលជាតំណាង លោក លឹម សេង នាយកគ្រប់គ្រងក្រុមហ៊ុន ជេនីស៊ីសហូមសឹបផ្លាយ និង ក្រុមហ៊ុន JOMOO KITCHEN & BATH ក្នុងឱកាសការប្រគល់-ទទួលអំណោយសម្ភារៈបន្ទប់ទឹករវាងក្រុមហ៊ុន ជេនីស៊ីសហូមសឹបផ្លាយ និងក្រុមហ៊ុន JOMOO KITCHEN & BATH ជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីជាការរួមចំណែក និងលើកទឹកចិត្តដល់អាជ្ញាធរជាតិអប្សរាដែលបានខិតខំបំពេញការងារយ៉ាងច្រើនលើផ្នែកវិស័យបេតិកភណ្ឌ។

Read More
News 2022

អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យ និងពន្យល់បន្ថែម អំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិ ការអាយស៊ីស៊ី-អង្គរ-Director-General of APSARA National Authority to hold a meeting to review and explain the content of ICC-Angkor’s recommendations-27 May 2022

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំស្តីពី ការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ជូនទៅដល់ផ្នែកជំនាញទាំងអស់នៃអាជ្ញាធរជាតិអប្សរា។

Read More