អគ្គនាយកអាជ្ញាធរជាតិអប្សរាដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យ និងពន្យល់បន្ថែម អំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិ ការអាយស៊ីស៊ី-អង្គរ-Director-General of APSARA National Authority to hold a meeting to review and explain the content of ICC-Angkor’s recommendations-27 May 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ នៅស្នាក់ការអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំស្តីពី ការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ជូនទៅដល់ផ្នែកជំនាញទាំងអស់នៃអាជ្ញាធរជាតិអប្សរា។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ Azedine Beschaouch លេខាធិការវិទ្យាសាស្ត្រអចិន្ត្រៃយ៍នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ អគ្គនាយករង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរជាតិអប្សរា ព្រមទាំងមន្ត្រីជំនាញមួយចំនួនទៀត។

ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារគ្រប់ជំនាញទាំងអស់ ត្រូវបង្កើនកិច្ចសហការណ៍ ចែករំលែកព័ត៌មាន និងបទពិសោធន៍ដល់គ្នាទៅវិញទៅមក ដើម្បីឱ្យដំណើរការនៃការអនុវត្តគម្រោងនៅតាមការដ្ឋាននីមួយៗកាន់តែល្អប្រសើ និងស្របតាមអនុសាសន៍គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ។

សូមបញ្ជាក់ថា កិច្ចប្រជុំស្តីពី ការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការតាមដាន ត្រួតពិនិត្យ ទៅលើប្រសិទ្ធភាពការងារនៅតាមការដ្ឋាននីមួយៗ។ ក្នុងនោះជារៀងរាល់ខែ ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា តែងតែដឹកនាំការប្រជុំ ចុះត្រួតពិនិត្យ ជាក់ស្តែង លើការអនុវត្តតាមទីតាំងការដ្ឋាននីមួយៗមិនដែលខកខានឡើយ៕

អត្ថបទ៖នាយកដ្ឋានផ្សព្វផ្សាយ

រូបភាព៖លោក ហ៊ុ រិទ្ធី

On 27 May 2022, at the office of the APSARA National Authority, a meeting is held to review and explain the contents of the recommendations of the ICC-Angkor to all specialized sections of the APSARA National Authority.

The meeting was chaired by H.E Dr. Hang Peou, Director-General of APSARA National Authority, with the participation of Prof. Azedine Beschaouch, Permanent Secretary of Science of the ICC-Angkor Committee, Deputy Director-General, and other professional officials.

H.E Dr. Hang Peou recommends to all working groups to increase cooperation, and share information as well as experience with each other to improve the project implementation process at each site. By the recommendations of the ICC-Angkor Committee.

It should be noted that the meeting to review and explain the content of the recommendations of the ICC-Angkor Committee is important to monitor the effectiveness of work at each site. Every month, the Director-General of APSARA National Authority always holds a meeting to inspect the implementation of each restoration site.

Article: Department of Communication

Photos: Mr. Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn