សាលាបារាំងចុងបូព៌ាបានប្រគល់បុរាណវត្ថុចំនួន១៤៦កេសជូនអាជ្ញាធរជាតិអប្សរា-The EFEO hands over 146 cases of archaeological pieces to the APSARA National Authority-11 May 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ សាលាបារាំងចុងបូព៌ា (EFEO) បានប្រគល់បុរាណវត្ថុចំនួន១៤៦កេស កំណាត់សរសរឈើ ចំនួន១១ដើម និងសិលាចារឹក១ផ្ទាំងជូនអាជ្ញាធរជាតិអប្សរា តាមរយៈមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ដើម្បីរក្សាទុកនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ បុរាណវត្ថុទាំងអស់នេះ បានរកឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ និងក្នុងអំឡុងពេលជួសជុលប្រាសាទមេបុណ្យខាងលិច។

លោក ទិន  ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានមានលើកឡើងថា នេះពុំមែនជាលើកទី១ ដែលសាលាបារាំងចុងបូព៌ាបានប្រគល់បុរាណវត្ថុ ដែលរកឃើញនៅប្រាសាទមេបុណ្យខាងលិចជូនអាជ្ញាធរជាតិអប្សរាទេ គ្រាន់តែលើកនេះ មានចំនួនច្រើនជាងលើកមុនៗ ហើយក៏ពុំមែនមានតែស្ថាប័នមួយនេះទេ ដែលបានប្រគល់វត្ថុបុរាណជូនអាជ្ញាធរជាតិអប្សរាដែលបានរកឃើញក្នុងពេលជួសជុល និងស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរ។

លោកបានមានលើកបន្ថែមទៀតថា ជាទូទៅស្ថាប័នអន្តរជាតិទាំងអស់ ដែលកំពុងបំពេញការងារជួសជុលប្រាសាទ និងសិក្សាស្រាវជ្រាវ នៅតំបន់អង្គរតែងប្រគល់បុរាណវត្ថុដែលរកឃើញជូនមកអាជ្ញាធរជាតិអប្សរាក្រោយពេលសិក្សារួច។ ដោយឡែក ក្នុងករណីស្ថាប័នអន្តរជាតិដែលបានប្រគល់វត្ថុបុរាណទាំងនោះមានបំណងមកសិក្សាពីវត្ថុសិល្បៈទាំងនោះបន្ថែមទៀត គឺយើងតែងតែអនុញ្ញាតតាមការស្នើសុំ។ បុរាណវត្ថុដែលសាលាបារាំងចុងបូព៌ាបានប្រគល់មកលើកនេះ ភាគច្រើនជាបំណែកភាជន៍ (មានស្រទាប់រលោង និងពុំមាន ស្រទាប់រលោង) វត្ថុសំណាក (ដីសម្រាប់វិភាគ) បំណែកចម្លាក់ថ្មភក់ និងថ្មភក់បំណែកលោកហៈធាតុ (ដែក ស្ពាន់ លង្ហិន) ជាពិសេស គឺព្រះពុទ្ធរូបធ្វើពីក្រមួនចំនួន១អង្គ ដាក់ក្នុងឆ្នាំងដីធំមួយជាមួយអំបោះឆៅបញ្ចុះក្នុងដី។ល។

គួរបញ្ជាក់ផងដែរថា ប្រាសាទមេបុណ្យខាងលិចត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ចន្លោះឆ្នាំ (១០៤៩-១០៦៦) នៅលើកោះតូចមួយកណ្តាលបារាយណ៍ទឹកថ្លាដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍៕

អត្ថបទ៖ កញ្ញា ឆាយ ផាន់នី

រូបភាព៖ លោក ហ៊ុ រិទ្ធី

On 11 May 2022, the École française d’Extrême-Orient (EFEO), or French School of Asian Studies hands over 146 cases of archaeological pieces including 11 wooden pillars, and one inscription stone to the APSARA National Authority through the Angkor International Center for Research and Documentation to maintain at APSARA National Authority’s headquarter. These archaeological pieces were found during excavations from 2012 to 2017 and during the restoration of the West Mebon temple.

Mr. Tin Tina, Deputy Director of the Angkor International Center for Research and Documentation, said that this is not the first time that the EFEO hands over the artifacts found in the West Mebon temple to the APSARA National Authority nor the only institution that has handed over the artifacts to the APSARA, which were found during the restoration and research in the Angkor site.

He added that in general, all international institutions working to restore the temples and study in the Angkor area always hand over the archeological find to the APSARA National Authority after the study. In particular, in case the international institution that handed over the artifacts intends to study more of the artifacts, we will always allow it upon request. The archeological pieces handed by the EFEO are primarily fragments of ceramics, soil for analysis, sandstone fragments, and metal fragments (iron, copper, brass). In particular, a wax Buddha statue placed in a large pot with raw thread buried in the ground, etc.

It should also be noted that the​ West Mebon temple was built in the middle of the 11th century by King Udayadityavarman II between 1049-1066 on a small island in the middle of the West baray to dedicate to the Load Vishnu.

Article: Miss Chhay Phanny

Photos: Mr. Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn