អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការមូលនិធិបេតិកភណ្ឌវប្បធម៌នៃប្រទេសកូរ៉េ (Korea cultural heritage foundation) កំពុងដំណើរការជួសជុលសង្រ្គោះប្រាសាទជម ឋិតក្នុងក្រុមប្រាសាទព្រះពិធូ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ ។
ដោយផ្អែកលើស្ថានភាពខូចខាតរបស់ប្រាសាទ ការងារជួសជុលតម្រូវឱ្យអ្នកជំនាញអនុវត្តតាមបច្ចេកទេសអាណាស្ទីឡូស(Anastylosis) ពោលគឺត្រូវធ្វើការរុះរើតួនៃប្រាសាទចេញទាំងស្រុង ដើម្បីធ្វើការពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្រោម ជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួប្រាសាទឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។
គម្រោងជួសជុលនេះ ត្រូវប្រើពេលវេលា៣ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២១។
APSARA National Authority to restore Chorm temple of the Preah Pithu Temple Group
The APSARA National Authority, in collaboration with the Korea cultural heritage foundation, is in the process of restoring the Chorm temple of the Preah Pithu Temple Group.
Based on the damaged condition of the temple, the restoration work requires an expert to apply the Anastylosis technique to completely dismantle the temple in order to strengthen the foundation, the relevant structures below, restore the broken stones, and reassemble it to its original form. The restoration project will take three years, starting from 2021.
Article: Department of Communication
Photos: Mr. Hum Rithy
Share:
Our Latest News
អ្នកជំនាញការអាដហុកអាយស៊ីស៊ីអង្គរ-សំបូរព្រៃគុក បន្តចុះពិនិត្យការដ្ឋានជួសជុលមួយចំនួន នៅអតីតរាជធានី ក្រុងអង្គរធំ -ICC-Angkor/Sambor Prei Kuk Ad Hoc Experts Continue to Inspect Restoration Sites in the Former Capital, Angkor Thom- 04 June 2026
អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ហៅកាត់ថា អាយស៊ីស៊ី-អង្គរ-សំបូរព្រៃគុក រួមនិងអ្នកជំនាញខ្មែរ នៃអាជ្ញាធរជាតិអប្សរា



