សកម្មភាពកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ និងបាំងទេសភាពនៅបរិវេណប្រាសាទមេបុណ្យខាងកើត-APSARA National Authority removes high-risked trees at Eastern Mebon temple-28 Mar 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email


ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើដែលមានហានិភ័យខ្ពស់ក្នុងបរិវេណប្រាសាទមេបុណ្យខាងកើត ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងបង្កលក្ខណះងាយស្រួលសម្រាប់ការទស្សនាទេសភាពជុំវិញប្រាសាទនេះផង។

ដើមឈើដែលបានកាត់ដកហូតមាន ដើមច្រឹងងាប់១ដើម និងកាត់ក្រីមែកដើមឈើបាន១៧ដើម រួមមាន ដើមត្រសេក៤ដើម ចំបក់៤ដើម ក្រឡាញ់២ដើម អង្កោល១ដើម ត្រាង១ដើម លៀប១ដើម ដកព១ដើម ស្នួល១ដើម បង្កែវដំរី១ដើម និងឬស្សី១គុម្ព ដែលមានមែកសាខាច្រើន ដុះក្បែរប្រាសាទ និងផ្លូវចូលប្រាសាទ ត្រូវបានកាត់ក្រី៤៧មែកចេញ ដើម្បីសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

APSARA National Authority removes high-risked trees at Eastern Mebon temple

Experts from the Department of Forestry Management, Cultural Landscapes and Environment of the APSARA National Authority, is taking emergency measures against 17 trees that pose a high risk at Eastern Mebon temple. The work is being done to ensure the safety of tourists, avoid accidents that endanger lives, and prevent further damage to the temple structures.

The trees that are removed and pruned including the dead trees as well as the trees have so many branches growing near the temple.

Article and Photos: Department of Forestry Management, Cultural Landscapes, and Environment

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn