Wednesday, April 17, 2024
Latest:

ភ្ញៀវទេសចរយ៉ាងច្រើនកុះករ មកទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត-The crowd of tourists to witness equinox sunrise at Angkor Wat-21 Mar 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ គឺជាបាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» ន័យសាមញ្ញ គឺរយៈពេលថ្ងៃ និងយប់ស្មើគ្នាត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត។

បើទោះបី នៅថ្ងៃទី២១នេះ ព្រះអាទិត្យមិនទាន់រះមកចំកំពូលកណ្ដាលប្រាសាទអង្គរវត្ត និងអាកាសធាតុមិនអំណោយផលយ៉ាងណាក្តី ទិដ្ឋភាពដ៏អស្ចារ្យនេះ បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនរយនាក់មករងចាំទស្សនា និងផ្តិតយករូបភាពដ៏កម្រដែលព្រះអាទិត្យដើរគោចរណ៍ចំកំពូលប្រាសាទអង្គរវត្ត ដែលជាព្រឹត្តិការណ៍យ៉ាងពិសេសមួយ។

សូមបញ្ជាក់ថា ថ្ងៃរះនៅចំកំពូលកណ្ដាលប្រាសាទអង្គរវត្តនៃសមរាត្រី មាន២ដងក្នុង១ឆ្នាំ ដែលព្រឹត្តិការណ៍នេះត្រូវចំថ្ងៃទី២១ ខែមីនា និងលើកទី២នៅថ្ងៃទី២២ ខែកញ្ញា៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក លឹម ប៊ុនហុង/លោក សឿន ប៊ុនស៊រ

The crowd of tourists to witness equinox sunrise at Angkor Wat

On the morning of 21 March 2022, a natural phenomenon of the solar system called “equinox”, the simple meaning is that the duration of day and night time is balanced and the sun rises directly over the peak of Angkor Wat.

Although the sun has not yet risen on the peak of the middle tower of Angkor Wat and the weather is not favorable, this spectacular view has attracted lots of tourists to capture this rare image of this special event.

Noted that the equinox sunrise at Angkor Wat temple occurs twice a year, on 21 March and the second time on 22 September.

Article: Department of Communication
Photos: Lim Bunhong/ Souern Bunsor

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn