ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា ជួបពិភាក្សាជាមួយអង្គការ JICA លើគម្រោងរៀបចំទីក្រុងឆ្លាតវៃ ខេត្តសៀមរាប-Director-General of APSARA National Authority meets representatives of JICA on the Smart City Project in Siem Reap-18 February 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាជាមួយលោក Kai Kurimoto ប្រតិបត្តិករ គោលនយោបាយ និងផែនការផ្នែកដឹកជញ្ជូន នៃនាយកដ្ឋានអភិវឌ្ឍន៍ទីក្រុង តំណាងអង្គការ (JICA) ជប៉ុនប្រចាំកម្ពុជា ពាក់ព័ន្ធនឹងគម្រោងរៀបចំទីក្រុងឆ្លាត (Smart City) នៅទីក្រុងសៀមរាប។
នៅក្នុងជំនួបនេះ បានពិភាក្សាផ្តោតសំខាន់ទៅលើការប្រើប្រាស់ Digital របស់គម្រោងទីក្រុងឆ្លាត (Smart City) សម្រាប់ទីក្រុងសៀមរាប នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ការប្រើប្រាស់ប្រព័ន្ធ Digital ជាពិសេសលើសេវាកម្មទេសចរណ៍។
ឆ្លើយតបនឹងកិច្ចពិភាក្សានេះ ឯកឧត្តម ហង់ ពៅ បានពន្យល់ថា ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្មទេសចរណ៍លក្ខណៈ Digital និងរាល់ការអភិវឌ្ឍនៅក្នុងតំបន់រមណីយដ្ឋានអង្គរចាំបាច់ត្រូវឆ្លងកាត់ការសិក្សា ពិនិត្យ វាយតម្លៃអំពីផលប៉ះពាល់ឲ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងដាក់ឆ្លងមតិយោបល់អ្នកជំនាញចំពោះកិច្ចរបស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ហ៊ុំ រិទ្ធី
….
Director-General of APSARA National Authority meets representatives of JICA on the Smart City Project in Siem Reap
On 18 February 2022, H.E Dr. Hang Peou, Director General of APSARA National Authority, meets Mr. Kai Kurimoto, transportation policy & planning division transportation operators of Department of Urban Development, and representative of JICA on the Smart City project in Siem Reap.
The focus​ of the meeting is on the digital use of the Smart City project for Siem Reap as well as in the Angkor site, the use of digital systems, especially on tourism services.
In response to this discussion, H.E Dr. Hang Peou explains that regarding the use of digital tourism services and all developments in the Angkor site, it is necessary to go through a comprehensive impact assessment study and submit it to the experts of the ICC-Angkor.
Article: Mr. Yi Sotha
Photos: Mr. Hum Rithy
18 February 2022

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn