Saturday, May 18, 2024
Latest:

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាល​ពង្រឹងជំនាញ​បដិសណ្ឋារកិច្ច​​សម្រាប់​ភ្នាក់ងារ​ទេស​ចរណ៍-APSARA National Authority holds a hospitality training course for tourism agents-08 February 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
មជ្ឍមណ្ឌលបណ្តុះបណ្តាលអង្គរ និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាជាតិ​អប្សរា​បាន​បើកវគ្គបណ្តុះបណ្តាលជំនាញ​ស្តីពី ការពង្រឹងបដិសណ្ឋារកិច្ច​ដល់មន្ត្រី​ និងបុគ្គលិក​ដែលកំពុងបម្រើការ​ជា​ភ្នាក់ងារ​ទេសចរណ៍ ចំនួន១០០នាក់ ក្រោមអធិបតីភាព ឯកឧត្ដម ឡុង កុ​សល អគ្គនាយករង និងជាអ្នកនាំពាក្យ និងជាតំណាងដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម អគ្គនាយក ហង់ ពៅ នៅ​ថ្ងៃទី០៨ ខែ​កុម្ភៈ ឆ្នាំ២០២២។
វគ្គបណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច​ភ្ញៀវ​ទេសចរ ដែលធ្វើឡើងនៅ​សាល​សន្និសីទអង្គរ​នេះ​រៀបចំឡើងក្នុងគោលបំណង ផ្ដល់ជំនាញយ៉ាងត្រឹមត្រូវ​ដល់ភ្នាក់ងារ​ទេសចរណ៍​របស់អាជ្ញាធរអប្សរា ទាំងការស្វាគមន៍ និងបម្រើសេវាយ៉ាងកក់ក្ដៅ ​ក្នុងដំណើរការ​គ្រប់​គ្រងតំបន់រមណីយដ្ឋានអង្គរ ដើម្បី​រួម​ចំណែកការលើកតម្លៃ​សម្បត្តិ​បេតិកភណ្ឌរបស់​ពិភពលោក។
ការបណ្តុះបណ្តាល​បាន​ផ្តោតទៅលើខ្លឹមសារ៤ចំណុចរួមមាន៖ ១.របៀបបដិសណ្ឋារកិច្ចសម្រាប់ភ្នាក់ងារទេសចរណ៍ ២.បទប្បញ្ញត្តិនៃការទស្សនាប្រាសាទ និងរម​ណី​យដ្ឋានអង្គរ ៣.ដំណោះស្រាយលើបញ្ហាប្រឈមនានានៅតាមប្រាសាទ និងទី៤.​​បំប៉នជំនាញ​ភា​សាអង់គ្លេស​​សម្រាប់ប្រើប្រាស់ក្នុងវិជ្ជាជីវៈ។
ឯកឧត្ដម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍​ក្នុងឱកាសនោះ​​ថា វគ្គ​បណ្តុះ​បណ្តាលជំនាញ​បដិសណ្ឋារកិច្ច គឺពិតជាមានសារសំខាន់ណាស់ សម្រាប់មន្ត្រី និងភ្នាក់ងារ​ទេស​ចរណ៍នៃអាជ្ញាធរជាតិអប្សរា ​ដែលកំពុងបម្រើសេវាកម្មទេសចរណ៍ ដោយ​ត្រូវគិតគូរទាំងគុណ​ភាព​នៃសេវាកម្មទេសចរណ៍ និងគិតគូរពីផលប៉ះពាល់នៃភ្ញៀវទេសចរដែល​មកលើប្រាសាទ​បុរា​ណ​។​ «យើងត្រូវតែសិក្សាបន្ថែមសមត្ថភាពរបស់យើង ក្នុងន័យធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែល​មក​ទស្ស​នាអង្គរ អាចទទួលបានបទពិសោធន៍ដ៏ល្អបំផុត ហើយផ្តល់ផលប៉ះពាល់ដ៏តិច​បំផុតដល់​តំ​បន់​រមណីយ​ដ្ឋាន​អង្គរ»។
ឯកឧត្ដម ឡុង កុសល​ មានប្រសាសន៍បន្ថែមទៀតថា អាជ្ញាធរជាតិអប្សរាតែងយកចិត្ត​ទុកដាក់​ចំពោះ​ការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញដល់មន្ត្រី បុគ្គលិកដើម្បីអភិវឌ្ឍន៍​សមត្ថ​ភាព និង​ចំណេះដឹង៕
អត្ថបទ៖ កញ្ញា ឆាយ ផាន់នី
រូបភាព៖ លោក ហ៊ុំ រិទ្ធី/ លោក ហាប់ គឹមឣាន
….
APSARA National Authority holds a hospitality training course for tourism agents
Angkor Training Center and Angkor Tourism Development Department of APSARA National Authority hold a training course on hospitality strengthening for 100 officers and staff working as tourism agents under the chairmanship of H.E Mr. Long Kosal, Deputy Director-General and Representative of H.E Dr. Hang Peou on 08 February 2022.
The training course is held at the Angkor Conference Hall to provide the right skills to the tourism agents of the APSARA National Authority, both warm welcoming and providing good service in the process of managing the Angkor site to contribute to the value of the heritage of Angkor as a world heritage site.
The training will focus on four topics, including 1. Hospitality for tourism agents 2. Regulations for visiting temples in Angkor site 3. Solving the challenges at the temples and 4. Improve English skills for professional use.
H.E Mr. Long Kosal said on that occasion, the hospitality training course is very important for the officers and tourism agents of the APSARA National Authority who are providing tourism services with consideration of both the quality of services and the impact of tourists on ancient temples. “We have to improve our capabilities to ensure that tourists visiting Angkor have the best experience and the least impact on the Angkor site.”
He added that the APSARA National Authority always pays attention to the training of various skills to the officers and staff to develop their capacity and knowledge.
Article: Chhay Phanny
Photos: Hum Rithy/ Hab Kim An

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn