រដ្ឋមន្រ្តីការបទេសម៉ាឡេស៊ីគ្រោងធ្វើទស្សនកិច្ចឈ្វេងយល់ពីការអភិរក្សនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរ-Malaysian Minister of Foreign Affairs to visit Angkor to explore its conservation and sustainable development-05 January 2022

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ELDEEN HUSAINI MOHD HASHIM ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យ តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងជម្រាបពីគោលបំណងទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីមកកាន់ខេត្តសៀមរាបនាពេលខាងមុខ។
តាមឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅអំឡុងខែមករានេះ ហើយឆ្លៀតឱកាសបំពេញការងារនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏មានបំណង ដើម្បីចង់ឈ្វេងយល់ការងារអភិរក្សប្រាសាទ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរផងដែរ។ ឯកឧត្តមបន្ថែមថា ការគ្រប់គ្រងរមណីយដ្ឋានអង្គរដោយអាជ្ញាធរជាតិអប្សរាទទួលបានការកោតសរសើរ និងល្បីល្បាញជាខ្លាំង ដែលធ្វើឱ្យប្រទេសដទៃទៀត មានម៉ាឡេស៊ីផង ចង់ឈ្វេងយល់ និងរៀនសូត្រ។
តាមការបញ្ជាក់ពីឯកឧត្តម ELDEEN HUSAINI MOHD HASHIM រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី គ្រោងចុះឈ្វែងយល់ពីការងារមួយចំនួន នៅតាមការដ្ឋានការងារខ្លះក្នុងរមណីយដ្ឋានអង្គរអំឡុងពេលមកបំពេញការងារផ្លូវការនៅខេត្តសៀមរាប នាពេលឆាប់ៗនេះផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តម ឡុង កុសល បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគម្រោងដំណើរទស្សនកិច្ចនេះ និងបញ្ជាក់ថា អាជ្ញាធរជាតិអប្សរារង់ចាំស្វាគមន៍ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ទៅភាគីម៉ាឡេស៊ីគ្រប់ពេលវេលា៕
អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ ហ៊ុ រិទ្ធី
….
Malaysian Minister of Foreign Affairs to visit Angkor to explore its conservation and sustainable development
On 05 January 2022, H.E Mr. ELDEEN HUSAINI MOHD HASHIM, Ambassador of Malaysia to the Kingdom of Cambodia paid a courtesy call on H.E. Mr. Long Kosal, Deputy Director-General and spokesperson, representative of H.E. Dr. Hang Peou, Director-General of APSARA National Authority. The purpose of the meeting is about the upcoming visit of the Malaysian Minister of Foreign Affairs to Siem Reap.
According to the Ambassador of Malaysia, the Minister of Foreign Affairs of Malaysia will attend the ASEAN Foreign Ministers’ Meeting in January and take this opportunity to explore the conservation and sustainable development of Angkor. He added that the management of Angkor by the APSARA National Authority has been highly recognized and well-known, which makes other countries, including Malaysia, want to explore and learn.
H.E Mr. ELDEEN HUSAINI MOHD HASHIM added that the Minister of Foreign Affairs of Malaysia is planning to visit some working sites in Angkor during his official visit to Siem Reap soon.
In response, H.E. Mr. Long Kosal extended a warm welcome to the visit and confirmed that the APSARA National Authority is looking forward to welcoming as well as sharing experiences with the Malaysian side at all times.
Article: Department of Communication
Photos: Hum Rithy

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn