សកម្មភាពកាត់ក្រី និងដកហូតដើមឈើមានហានិភ័យខ្ពស់ និងបាំងទេសភាពនៅបរិវេណប្រាសាទតាកែវ-APSARA National Authority removes high-risked trees at Takeo temple

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន១៩ដើម ដែលមានហានិភ័យខ្ពស់។ ការងារនេះ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ និងយានយន្តគ្រប់ប្រភេទ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត ព្រមទាំងបង្ការកុំឲ្យបាក់ធ្លាក់មែកមកលើរចនាសម័្ពន្ធប្រាសាទ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាប្រាសាទនេះផង។
ដើមឈើដែលបានកាត់ដកហូតរួមមាន ដើមពពាលខែងាប់១ដើម គគីរងាប់១ដើម អាទិត្យងាប់១ដើម ស្លែង១ដើម និងដូនកាយ១ដើម។ ចំណែកឯដើមឈើដែលបាន កាត់ក្រីមានចំនួន១៤ដើមរួមមាន ឈើទាល១០ដើម ស្រឡៅ២ដើម សិរមាន់១ដើម និងក្រឡាញ់១ដើម ត្រូវបានកាត់ក្រីមែករស់ និងមែកងាប់ចំនួន៤៩មែកចេញ ដើម្បីជួយសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ ព្រមទាំងឲ្យមានសោភ័ណភាពស្រស់ស្អាតផង៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន
….
APSARA National Authority removes high-risked trees at Takeo temple
Experts from the Department of Forestry Management, Cultural Landscapes and Environment of the APSARA National Authority, is taking emergency measures against 19 trees that pose a high risk at Takeo temple. The work is being done to ensure the safety of tourists, avoid accidents that endanger lives, and prevent further damage to the temple structures.
The trees that were removed and pruned including the dead trees as well as the trees have so many branches growing near the temple.
Article and Photos: Department of Forestry Management, Cultural Landscapes, and Environment

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn