ប្រទះឃើញថាសលោហៈនៅប្រាសាទអង្គរវត្ត-A metal tray found at Angkor Wat

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានប្រទះឃើញថាសលោហៈកប់ដីក្នុងដីនៅចន្លោះរានហាល និងបណ្ណាល័យខាងត្បូងប្រាសាទអង្គរវត្ត។ ថាសលោហៈនេះ មានទំហំអង្កត់ផ្ចិត ៦២ស.ម ជម្រៅបាតថាស ៣ ស.ម ផ្ទៃបាតរាងមូល និងរីកមាត់ឡើងមកលើបន្តិច និងបត់រាបស្មើ ដោយផ្នែកខាងចុងមានរាងក្បាច់កោងតូចៗពទ័្ធជុំវិញ។ នៅលើផ្ទៃថាសទាំងមូលនេះពុំឃើញមានក្បាច់លម្អ រឺអក្សរអ្វីដែលអាចអោយយើងកំណត់ពីអាយុកាលនៃវត្ថុនេះអោយបានច្បាស់លាស់នៅឡើយទេ។
បច្ចុប្បន្ន ក្រុមចុះបញ្ជីនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានយកមករក្សាទុកជាបណ្តោះអាសន្ន នៅមជ្ឈមណ្ឌលជាតិអាជ្ញាធរជាតិអប្សរា ដើម្បីធ្វើការចុះបញ្ជី និងកំណត់អត្តសញ្ញាណវត្ថុបុរាណនេះជាដំបូងសិន មុននឹងលាងសម្អាត និងជួសជុលតាមបច្ចេកទេសជំនាញជួសជុលវត្ថុបុរាណជាបន្តទៀត៕
អត្ថបទ និងរូបភាព: លោក ឈូក សុម៉ាឡា
….
A metal tray found at Angkor Wat
On 23 November 2021, a metal tray found buried in the ground between the terrace and the library in the south of Angkor Wat. The tray is 62 cm in diameter, 3 cm deep, the bottom is round and the surface is slightly flattened, with a little curved tip around it. There are no decorations or letters on the tray that allow us to determine the exact age of the tray.
Currently, the Inventory team of the Department of Conservation of Monuments and Preventive Archaeology temporarily kept this tray at the APSARA National Authority’s headquarters to register and identify this artifact first before technically cleaning and restoring it.
Article and photos: Mr. Chhouk Somala

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn