Sunday, May 26, 2024
Latest:

កូនឈើចម្រុះចំនួន៩,៣១០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ -16 November 2021

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
កូនឈើចម្រុះចំនួន៩,៣១០ដើមទៀត ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយពីថ្ងៃទី០១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១
កូនឈើចម្រុះសរុប ៩,៣១០ ដើមទៀត ត្រូវបានអាជ្ញាធរប្រគេន និងចែកចាយដល់ព្រះសង្ឃ និងសាធារណជនជិតឆ្ងាយ យកទៅដាំដើម្បីលើកកម្ពស់បរិស្ថានក្នុងប្រទេសកម្ពុជា។ កូនឈើដែលប្រគេន និងចែកចាយទាំងនោះរួមមាន៖
 
– ផ្តល់កូនឈើជូនលោក អ៊ឹម សុខរិទ្ធី តំណាងក្រុមការងារសង្កាត់ក្របីរៀល ចំនួន១,០០០ដើម ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋដាំលម្អតាមលំនៅដ្ឋាន និងតាមដងផ្លូវ ស្ថិតក្នុងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ឥន្ទនេល១០០ដើម រំដួល១០០ដើម ត្របែកព្រៃ១០០ដើម អង្គារបុស្ស១០០ដើម ថ្កុល១០០ដើម ក្ងោក៥០ដើម អូញម៉ូញ៥០ដើម ផ្ញៀវ១០០ដើម ឈើទាល១០០ដើម អង្កាញ់៥០ដើម បេង១០០ដើម និងច្រេស៥០ដើម។
 
– ផ្តល់កូនឈើជូនលោក ម៉ៃ មួន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០ដើម ដើម្បីយកទៅដាំលម្អក្នុងសាលាបឋមសិក្សាមុខនាគ ស្ថិតក្នុងភូមិត្រពាំងសេស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ កូនឈើទាំងនោះរួមមាន ត្របែកព្រៃ១០ដើម និងជើងគោ១០ដើម។
– ផ្តល់កូនឈើជូនលោក ម៉ក់ សុខា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៣០៥ដើម ដើម្បីយកទៅដាំលម្អតាមសាលារៀននានា ស្ថិតក្នុងឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាជ័យ។ កូនឈើទាំងនោះរួមមាន ត្របែកព្រៃ៤០ដើម ឥន្ទនេល៣០ដើម រំដួល៣៥ដើម ថ្កុល៣០ដើម ច្រេស៤៥ដើម គ្រញូង៥ដើម ធ្នង់៩៥ដើម និងក្ងោក២៥ដើម។
 
– ផ្តល់កូនឈើជូនលោក ប៉េង ពិសិដ្ឋ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចំនួន១៥ដើម ដើម្បីយកទៅដាំនៅដីផ្ទាល់ខ្លួន ស្ថិតនៅភូមិថ្នល់ថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ កូនឈើទាំងនោះរួមមាន ក្ងោក៥ដើម និងអូញម៉ូញ១០ដើម។
– ផ្តល់កូនឈើជូនក្រុមការងារសម្រាប់ពិធីដាំកូនឈើនៅក្នុងបរិវេណវត្តព្រះវិហារ ៧ល្វែង ស្ថិតក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ចំនួន៣,២៥០ដើម ។ កូនឈើទាំងនោះរួមមាន គគីរ៤០០ដើម ស្រឡៅ២០០ដើម ផ្តៀក១០០ដើម ពពេល១០០ដើម ធ្នង់៥០០ដើម បេង៥០០ដើម ច្រេស៥០០ដើម រំដួល២០០ដើម អង្គារបុស្ស២០០ដើម ថ្កុល៤០០ដើម ស្រឡេវ៥០ដើម និងអូញម៉ូញ១០០ដើម ។
– ផ្តល់កូនឈើជូនលោក អ៊ូច ឆ័ត្រា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១២០ដើម ដើម្បីយកទៅដាំលម្អក្នុងទីធ្លាវត្តព្រៃផ្តៅ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ។ កូនឈើទាំងនោះរួមមាន គ្រញូង៤០ដើម ធ្នង់៤០ដើម និងបេង៤០ដើម។
 
– ផ្តល់កូនឈើជូនតំណាងលោកស្រី យិន ដារ៉ាវី នាយិកាក្រុមហ៊ុនភូមិមង្គល ចំនួន៤,៦០០ដើម ដើម្បីយកទៅដាំលម្អជាព្រៃ និងផ្តល់ការសិក្សាអំពីពូជឈើខ្មែរ ដល់ភ្ញៀវទេសចរនៅរមណីយដ្ឋានកំពង់ត្របែក រមណីយដ្ឋានកំពង់សឹង និងរមណីយដ្ឋានកោះពាមរាំង ស្ថិតក្នុងខេត្តព្រៃវែង។ កូនឈើទាំងនោះរួមមាន គ្រញូង១,៥០០ដើម ធ្នង់១,០០០ដើម បេង៥០០ដើម គគីរ៥០០ដើម ឈើទាល៥០០ដើម ចាមរី២០០ដើម ត្រចៀកដំរី២០០ដើម ក្ងោក១០០ដើម និងរាំងទឹក១០០ដើម៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn