ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ-APSARA National Authority’s community team, in collaboration with the local authority, granted permission to renovate the houses of the villagers in Angkor Park

ថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន០២គោលដៅ ដែលមានការចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរ។

Share Post:

Share on facebook
Share on linkedin
Share on twitter
Share on email
 
ជាក់ស្តែង ក្រុមការងារប្រចាំស្រុកពួក បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងឃុំខ្នាត។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៣សំណើ។
ក្រុមការងារប្រចាំក្រុងសៀមរាប បានចុះពិនិត្យ និងដោះស្រាយស្ថិតក្នុងសង្កាត់ទឹលវិល។ ក្រោយពីពិនិត្យទីតាំង និងឯកសារជាក់ស្តែងក្រុមការងារបានអនុញ្ញាតចំនួន០៤សំណើ។
សរុបមក ថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២១ ក្រុមការងារសហគមន៍នៃអាជ្ញាធរជាតិអប្សរាចំនួន០២គោលដៅ បានចុះពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះរបស់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរបានចំនួន០៧សំណើ។
សូមបញ្ជាក់ថា រាល់ការស្នើសុំច្បាប់ជួសជុល គឺពុំមានការបង់ប្រាក់ទេ៕
អត្ថបទ និងរូបភាព៖ ក្រុមការងារសហគមន៍
….
On 12 November 2021, APSARA National Authority’s community team, in collaboration with the local authority, granted permission to renovate the houses of the villagers in Angkor Park.
According to the report of the community team, the permissions were three cases in Pouk district, and four cases in Siem Reap City.
Please note that all house renovation requests are free of charge.
Article and Photos: APSARA National Authority’s Community Team

Share:

Share on facebook
Facebook
Share on twitter
Twitter
Share on pinterest
Pinterest
Share on linkedin
LinkedIn