Saturday, December 21, 2024
Latest:

ទេសភាពបៃតងស្រស់ត្រកាល ជុំវិញបរិវេណប្រាសាទព្រហ្មកិល-Pleasant scenery around the Prohm Kel temple-28 October 2021

Share Post:

ទេសភាពបៃតងស្រស់ត្រកាល ជុំវិញបរិវេណប្រាសាទព្រហ្មកិល
បច្ចុប្បន្ននេះ បរិវេណជុំវិញប្រាសាទព្រហ្មកិល បានប្រែមុខមាត់ថ្មី ក្រោយពីអាជ្ញាធរជាតិអប្សរា រៀប​ចំដាំស្មៅ ផ្កា កាត់គ្រីមែកឈើ ដកហូតរុក្ខជាតិដែលមិនចាំបាច់ និងរៀបចំឱ្យមានសណ្តាប់ ដោយមាន​ការ​ថែទាំជាប្រចាំ។
ការកែលម្អនេះ បានលើកតម្លៃប្រាសាទបុរាណ ធ្វើយ៉ាងណាឱ្យបរិវេណជុំវិញប្រាសាទព្រហ្មកិល​នេះ​មានទេសភាពល្អ និងសោភ័ណភាពបៃតង​ស្រស់​បំព្រង មានភាពទាក់ទាញចំណាប់អារម្មណ៍​ភ្ញៀវទេសចរ និងអ្នកដំណើរដែលឆ្លងកាត់ទីនេះ។
ពិសេសបច្ចុប្បន្ន​ ប្រាសាទព្រហ្មកិល ដែលជា​អតីតមន្ទីរពេទ្យសម័យអង្គរ កំពុងទទួលបានការជួសជុល ហើយក្រោយពេលប្រាសាទបុរាណមួយ​នេះ ត្រូវ​បានជួសជុលរួចរាល់ នឹងរឹតតែលើកសោភ័ណភាពប្រណីតមួយកម្រិតថែម​ទៀត៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ហ៊ុំ រិទ្ធី
….
Pleasant scenery around the Prohm Kel temple
Currently, the area around the Prohm Kel temple has been changed after the APSARA National Authority has planted grass, pruned the trees, removed unnecessary plants and arranged for regular maintenance.
This work has raised the value of the ancient temple as well as the area around the Prohm Kel temple to have beautiful scenery to attract tourists to visit.
Noted that Prohm Kel temple, which was an ancient hospital, was being restored by APSARA National Authority recently.
Article: Mr.Yi Sotha
Photos: Mr.Hum Rithy

Share:

Facebook
Twitter
Pinterest
LinkedIn